(ប៉េកាំង)៖ ថ្ងៃនេះ យើងខ្ញុំសូមចែករំលែកនូវឃ្លាបុរាណចិនមួយ ជាមួយអ្នកទាំងអស់គ្នាគឺ 有朋自远方来,不亦乐乎 (yǒu péng zì yuǎn fāng lái, bù yì lè hū។ តើឃ្លាបុរាណនេះនិពន្ធដោយអ្នកនិពន្ធរូបណា? ហើយចង់បង្ហាញពីស្មារតីអ្វី?
ឃ្លា 有朋自远方来,不亦乐乎 គឺដកស្រង់ចេញពីសៀវភៅ 《论语》។ នេះជាពាក្យសំដីដែល លោក ខុងជឺ ទស្សនវិទូបុរាណចិនបានលើកឡើង កាលពីជាង២,០០០ឆ្នាំមុន។ 朋,朋友 គឺមិត្តភក្តិ រីឯ 乐,快乐 គឺសប្បាយរីករាយ។ ពោលមានន័យថា មានមិត្តភក្តិដែលមានចិត្តគំនិតដូចគ្នាមកពីទីឆ្ងាយ។ តើវាមិនមែនជារឿងគួរឱ្យរីករាយទេឬ? ដែលបានបង្ហាញពីសេចក្តីរីករាយរបស់ប្រជាជនចិន ចំពោះការមកដល់របស់មិត្តភក្តិ។ ឃ្លាបុរាណនេះ ល្បីឈ្មោះនៅគ្រប់ទីកន្លែងនៅក្នុងប្រទេសចិន ហើយបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ សម្តីសំដៅនិងទង្វើរបស់ប្រជាជនចិន។
有朋自远方来,不亦乐乎 បានបង្ហាញពីគុណតម្លៃ នៃការចងមិត្តរបស់ប្រជាជាតិចិន។ ប្រទេសចិននិងប្រទេសកម្ពុជា គឺជាមិត្តមានចិត្តគំនិតដូចគ្នា ចាប់តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨មក លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តចិនបានរក្សាទំនាក់ទំនងជិតស្និទ្ធ ជាមួយមេដឹកនាំជាន់ខ្ពស់នៃប្រទេសកម្ពុជា ហើយលោកបានធ្វើកិច្ចជំនួបជាច្រើនលើក ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ពេលថ្មីៗកន្លងទៅនេះ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Wang Yi និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចូលរួមពិធីប្រគល់-ទទួលពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់ចិនជូនដល់កម្ពុជា ហើយបានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីចំនួន៦ រួមមាន «កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសរវាងប្រទេសទាំងពីរ» ជាដើម។
ចំពោះការមកដល់របស់មិត្តចិន ដែលមានចិត្តគំនិតដួចគ្នា ប្រទេសកម្ពុជា បានទទួលយ៉ាងរាក់ទាក់កក់ក្តៅ ដោយក្នុងអាកប្បកិរិយា 有朋自远方来,不亦乐乎៕