(ប៉េកាំង)៖ «កាសែតប្រជាជន» ដែលជាកាសែតរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា «ហេតុអ្វីយើងទទួលបានភាពជោគជ័យ» នៅទំព័ទី១នាថ្ងៃទី២៧ ខែកញ្ញា។ សំដៅចំពោះបម្រែបម្រួលមុមសង្កេតមើលប្រទេសចិន របស់សហគមន៍អន្តរជាតិ អត្ថបទនេះបានរំលឹកឡើងវិញនូវ ការផ្លាស់ប្តូរជាប្រវត្តិសាស្រ្តអស់រយៈពេល ១០០ ឆ្នាំរបស់ចិន ចាប់ពីអតីតកាលដែលរងការឈ្លានពាន ពីមហាអំណាចចក្រពត្តិនិយម រហូតដល់បច្ចុប្បន្នកាលដែលប្រជាជាតិចិន សម្រេចការឈរក្រោកឡើង មានធូរធារនិងខ្លាំងក្លា ហើយបានឆ្លើយសំណួរដែលថា “ហេតុអ្វីយើងអាចទទួលបានភាពជោគជ័យពី ៣ ជ្រុង គឺប្រវត្តិសាស្ត្រ ទ្រឹស្តីនិងការអនុវត្តជាក់ស្តែង។
អត្ថបទបានលើកឡើងថា នៅក្នុងមហាសន្និបាតអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា “បើគ្មានបក្សកុម្មុយនិស្តចិន នោះក៏គ្មានប្រទេសចិនថ្មី គ្មានការស្តារឡើងវិញដ៏មហិមារបស់ប្រជាជាតិចិននោះដែរ” ប្រសាសន៍របស់លោក Xi Jinping នេះ គឺជាសេចក្តីសន្និដ្ឋានជាលក្ខណៈប្រវត្តិសាស្ត្រសំខាន់បំផុត និងជាបទពិសោធន៍ដ៏ជោគជ័យដ៏មានតម្លៃបំផុត សម្រាប់ឆ្លើយតបសំណួរខាងលើនេះ។
អត្ថបទបានរំលឹកឡើងវិញនូវទុក្ខវេទនា ដែលមិនធ្លាប់មានពីមុន ដែលប្រជាជាតិចិនបានទទួលរង បន្ទាប់ពីសង្គ្រាមអាភៀននៅឆ្នាំ ១៨៤០ ព្រមនិងដំណើរឆ្លងកាត់ដែលប្រជាជនចិន ធ្វើការប្រយុទ្ធប្រឆាំងយ៉ាងក្លាហាន កម្លាំងសង្គ្រោះជាតិគ្រប់បែបយ៉ាង ធ្វើកិច្ចខិតខំប្រឹងប្រែងម្តងហើយម្តងទៀត ផែនការសង្គ្រោះជាតិសុខៗគ្នា ត្រូវបានសាកល្បងម្តងហើយម្តងទៀត ដើម្បីសម្រេចក្តីសុបិននៃការស្តារប្រជាជាតិឡើងវិញ។ អត្ថបទបានបង្ហាញទៀតថា មានតែបក្សកុម្មុយនិស្តចិន ទើបអាចរ៉ាប់រងបេសកកម្មប្រវត្តសាស្ត្រ ដែលសង្រ្គោះជាតិ និងស្តារប្រទេសជាតិឡើងវិញ ហើយនៅទីបំផុតបានបញ្ចប់ប្រវត្តិសាស្ត្រដ៏អាម៉ាស់ ដែលប្រជាជនទទួលរងការឈ្លានពាន ដោះស្រាយជាលក្ខណៈប្រវត្តិសាស្ត្រនូវបញ្ហាក្រីក្របំផុត ដើរលើមាគ៌ានៃសង្គម ដែលប្រជាជនមានជីវភាពរស់នៅធូរធារបង្គួរ និងសម្បូរសប្បាយជាមួយគ្នា។
នេះគឺជាឡូហ្ស៊ីកប្រវត្តសាស្ត្រដែលប្រកាន់ខ្ជាប់ នូវការដឹកនាំរបស់បក្សកុម្មុយនិស្តចិន។ អត្ថបទនេះបានសង្ខេបអំពីដំណើរការនៃបក្សកុម្មុយនិស្តចិន ដែលររួមសមាគ្គី និងប្រមូលផ្តុំកម្លាំងរបស់ប្រជាជននៅទូទាំងប្រទេសចិន ដើម្បីធ្វើបដិវត្តន៍ កសាង និងអភិវឌ្ឍប្រទេសចិនថ្មី។ អត្ថបទនេះបានលើកឡើងថា បក្សកុម្មុយនិស្តចិនបានដឹកនាំប្រជាជន ឱ្យបង្កើតជីវភាពរសើនៅដ៏សប្បាយរីករាយ ដោយភាពស្មោះត្រង់ ភាពក្លៀវក្លា និងការអនុវត្តជាក់ស្តែងរបស់ពួកគេ ហេតុនេះទទួលបានការជ្រើសរើស ការគាំទ្រនិងគោរពរាប់អានពីប្រជាជន។ នេះគឺជាឡូហ្ស៊ីកទ្រឹស្តីនៃការប្រកាន់ខ្ជាប់នូវ ការដឹកនាំរបស់បក្សកុម្មុយនិស្តចិន។ អត្ថបទនេះបានលើកឡើងថា នៅក្នុងការតស៊ូអស់រយពេលមួយរយឆ្នាំ ប្រជាជនចិនបានចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅថា បក្សកុម្មុយនិស្តចិនធ្វើបដិវត្តន៍ និងការពារប្រទេសជាតិ គឺបានការពារដូងចិត្តរបស់ប្រជាជន ដើម្បីធ្វើឱ្យប្រជាជនអាចមានជីវភាពរស់នៅដ៏ល្អបាន។
អត្ថបទនេះបានបូកសរុបឧត្តមភាពនៃការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ក្នុងអភិបាលកិច្ចជាតិដោយប្រៀបធៀបការអនុវត្ត និងលទ្ធផលនៃប្រទេស ពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19 ដោយបានចង្អុលបង្ហាញថា នេះគឺជាឡូហ្ស៊ីកជាក់ស្តែងនៃការប្រកាន់ខ្ជាប់ នូវការដឹកនាំរបស់បក្សកុម្មុយនិស្តចិន។ អត្ថបទនេះក៏បានចង្អុលបង្ហាញដែរថា ពិភពលោកកំពុងឆ្លងកាត់បម្រែបម្រួលស្ថានការណ៍ដ៏ខ្លាំង ដែលពុំធ្លាប់មានក្នុងរយៈពេលមួយសតវត្សរ៍កន្លងមក។ សារៈសំខាន់នៃការអភិវឌ្ឍដោយសន្តិវិធី របស់ប្រទេសចិនចំពោះពិភពលោក គឺមិនត្រឹមតែនៅត្រង់ឥទ្ធិពលអន្តរជាតិដ៏ទូលំទូលាយ និងជ្រាលជ្រៅដែលនាំមកពីមួយភាគប្រាំ នៃប្រជាជនពិភពលោកមានធូរធារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅត្រង់ផ្លូវអភិវឌ្ឍទំនើបថ្មីបែបចិន និងទម្រង់ថ្មីនៃអរិយធម៌មនុស្សជាតិរបស់ចិន ដែលផ្តល់នូវតម្រិះប្រាជ្ញាចិន និងដំណោះស្រាយចិនសម្រាប់មនុស្សជាតិ កសាងសង្គមកាន់តែល្អប្រសើរ៕