(ប៉េកាំង)៖ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយសៀវភៅសស្តីពី «សង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ គ្រប់ជ្រុងជ្រោយរបស់ប្រទេសចិន» នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ សៀវភៅសបានគូសបញ្ជាក់ថា ការកសាងសង្គមដែលប្រជាជន មានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ គឺជាជំហានគន្លឹះមួយដែលឆ្ពោះទៅកាន់ ការស្តារវិបុលភាពដ៏មហិមា របស់ប្រជាជាតិចិនឡើងវិញ។
សៀវភៅសបានឱ្យដឹងថា ការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយរបស់ប្រទេសចិន បានបង្ហាញពីតុល្យភាព ភាពស៊ីសង្វាក់គ្នានិងនិរន្តរភាព គឺជាសង្គមដែលប្រជាជនទូទាំងប្រទេស ចែករំលែកនូវផ្លែផ្កានៃការអភិវឌ្ឍ បានបង្ហាញពីតម្រូវការពិតនៃសង្គមនិយម ដែលសម្រេចឱ្យប្រជាជនមានជីវភាពធូរធារទាំងអស់គ្នា។
ប្រទេសចិនតម្កល់ទុកការអភិវឌ្ឍរបស់ខ្លួន នៅក្នុងការអភិវឌ្ឍរបស់មនុស្សជាតិជានិច្ច តភ្ជាប់ផលប្រយោជន៍របស់ប្រជាជនចិន ជាមួយផលប្រយោជន៍រួមរបស់ប្រជាជន នៃប្រទេសនានាជានិច្ច ហើយធ្វើជាអ្នកកសាងសន្តិភាពពិភពលោក អ្នករួមចំណែកនៃការអភិវឌ្ឍពិភពលោក និងអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិជានិច្ច។
ការដែលប្រទេសចិនសម្រេចការកសាងសង្គម ដែលប្រជាជនមានជីវភាពធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយ បានរួមចំណែកជាតម្រិះប្រាជ្ញា និងកម្លាំងរបស់ប្រទេសចិន ដើម្បីកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕