(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អ៉ីស្រាអែលទើបទទួលបាន យន្តហោះចម្បាំងបំបាំងកាយ «F-35» ចំនួន ៣គ្រឿងក្តៅៗពីអាមេរិក

២៖ សហរដ្ឋអាមេរិក៖ រដ្ឋញូយ៉កនឹងខ្វះបុគ្គលិកពេទ្យបម្រើការងារ ព្រោះពួកគេខ្លះមិនទាន់បានចាក់ វ៉ាក់សាំងបង្ការកូវីដ-១៩ នៅឡើយ

៣៖ អាល្លឺម៉ង់៖ សំឡេងគាំទ្របក្សលោក Olaf Scholz កំពុងនាំមុខបក្សលោកស្រី Merkel, លោក Scholz សម្លឹងឃើញតំណែងអធិការបតីជាបណ្តើរៗ

៤៖ គ្រោះទឹកជំនន់ក្នុងខេត្ត Chaiyaphum ប្រទេសថៃ គឺអាក្រក់បំផុតមិនធ្លាប់មាន ១០០ឆ្នាំមកនេះ

៥៖ កោះតៃវ៉ាន់អះអាងបន្ថែមទៀត អំពីការធ្វើទំនើបកម្មសព្វាវុធ ដើម្បីទប់ទល់ចិន

៦៖ ក្រុមកសិករឥណ្ឌា នាំគ្នាធ្វើបាតុកម្មសាជាថ្មី ប្រឆាំងនឹងច្បាប់កំណែទម្រង់វិស័យកសិកម្ម