(ប៉េកាំង)៖ មហោស្រពភាពយន្តគំនូរជីវចលអន្តរជាតិចិនលើកទី ១៧ នឹងបើកធ្វើនៅទីក្រុងហាងចូវ ខេត្តជឺជាំង ប្រទេសចិនពីថ្ងៃទី ២៩ ខែកញ្ញា ដល់ថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២១។ មហោស្រពលើកនេះសហការរៀបចំដោយ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន រដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ចិន និងសាលាខេត្តជឺជាំងប្រទេសចិន។
ចាប់ពីឆ្នាំ ២០០៥ មក មហោស្រពភាពយន្តគំនូរជីវចលអន្តរជាតិចិន បានទាក់ទាញប្រទេស និងតំបន់ជាង ៨០ លើពិភពលោកមកចូលរួម ដែលរួមទាំងអស់មានសហគ្រាស និងអង្គការជាង ១៧,០០០ និងមនុស្សជាង ១៨លាននាក់ចូលរួមទស្សនា ទំហំពាណិជ្ជកម្មប្រហែល ១៧ម៉ឺនលានយាន់ប្រាក់ចិន ជាមហោស្រពឯកទេសខាងភាពយន្តគំនូរជីវចល ដែលមានទ្រង់ទ្រាយធំបំផុត ពេញនិយមបំផុត និងមានឥទ្ធិពលខ្លាំងបំផុតក្នុងប្រទេសចិន។
គួររំលឹកថា ប៉ុន្មានឆ្នាំចុងក្រោយនេះ មុខរបរភាពយន្តគំនូរជីវចលប្រទេសចិន បានឈានចូលរយៈកាលអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស តាមរបាយការណ៍ស្តីពី «ស្ថានភាពបច្ចុប្បន្ន និងការវិភាគអំពីនិន្នាការ នៃមុខរបរគំនូរជីវចលរបស់ប្រទេសចិនប្រចាំឆ្នាំ ២០២០» បានបង្ហាញថា តម្លៃផលិតផលសរុប នៃមុខរបរភាពយន្តគំនូរជីវចលប្រទេសចិននៅឆ្នាំ ២០១៩ មានដល់ទៅ ១៩៤,១០០,០០០,០០០យាន់ប្រាក់ចិន ពោលគឺមានកាលានុវត្តភាពអភិវឌ្ឍន៍ និងសក្តានុពលទីផ្សារដ៏ធំធេងនៅពេលអនាគត៕