(ប៉េកាំង)៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អគ្គនាយក និងជានិពន្ធនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្ហើបក្នុងសុន្ទកថាដែលថ្លែងក្នុងពិធីបង្កើតមូលនិធិវិនិយោគអាជីវកម្មប្រព័ន្ធសារព័ត៌មានចម្រុះ

ដែលបើកធ្វើនៅក្រុងសៀងហៃថា ការផ្សាយផ្ទាល់អំពីសំណើរធ្វើមាតុភូមិនិវត្តន៍របស់លោកស្រី MengWanzhou។

អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន HuaWei បាននាំមកនូវការគាំទ្រយ៉ាងខ្លាំងពីអ្នកប្រើអ៊ីនធើណេតនៅទូទាំងប្រទេសចិន ហើយចំនួនមនុស្សដែលចុច like លើវេទិកានានារបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ មជ្ឈិមចិនមានរហូតដល់៤០០លាននាក់ ដែលបានលើសពីចំនួនប្រជាជនសរុបនៃអាមេរិកបូកជាមួយកាណាដា។

លោក Shen Haixiong ថ្លែងទៀតថា ការដែលលោកស្រី Meng Wanzhou អាចធ្វើមាតុភូមិនិវត្តន៍វិញគឺបានបង្ហាញយ៉ាងពេញលេញនូវទស្សនៈដែលតម្កល់ទុក ប្រជាជនជាអាទិភាពរបស់បក្សកុម្មុយនិស្តចិន ហើយក៏ដូចជាករណីដ៏រស់រវើកមួយដែលតម្កល់ទុកប្រជាជនជាគំនិតអភិវឌ្ឍន៍ស្នូលនៅយុគសម័យថ្មីផងដែរ៕