(ប៉េកាំង)៖ ថ្ងៃទី២៦ ខែកញ្ញា ប្រទេសចិនបានប្រកាសសៀវភៅសស្តីពី «ការកើនឡើងចំនួនប្រជាជននៃតំបន់ស៊ីនជាំង» ដែលបានឧទ្ទេសនាមពីសភាពការណ៍ កើនឡើងនៃចំនួនប្រជាជននៅតំបន់ស៊ីនជាំងតាមរយៈទិន្នន័យលម្អិត ហើយបានបង្ហាញទៅកាន់ពិភពលោកនូវគំរូដ៏គាប់ប្រសើរមួយលើវិស័យជំរុញការកើនឡើង ចំនួនប្រជាជនជនជាតិភាគតិចដោយរឹងមាំក្នុងប្រទេសចិនដែលជាប្រទេសបង្រួបបង្រួម និងមានជនជាតិជាច្រើន។

ការពិតជាក់ស្តែងបានបំបែកម្តងទៀតនូវពាក្យភូតកុហកគ្រប់បែបយ៉ាងពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង ដែលប្រឌិតឡើងដោយកម្លាំងប្រឆាំងប្រទេសចិនរបស់ លោកខាងលិច ដូច្នេះការប៉ុនប៉ងដ៏អាក្រក់របស់ពួកគេដែលចង់បង្កភាពចលាចលនៅតំបន់ស៊ីនជាំង និងទប់ស្កាត់ប្រទេសចិនបានទទួលបរាជ័យរួចទៅហើយ។ តាមទិន្នន័យនៃឆ្នាំ២០២០បានបង្ហាញឱ្យឃើញថា ក្នុងរយៈពេល១០ឆ្នាំកន្លងមក ល្បឿនកំណើនចំនួនប្រជាជនៃតំបន់ស៊ីនជាំងបានឡើងដល់លំដាប់ថ្នាក់ទីបួន ក្នុងទូទាំងប្រទេសចិន ហើយចំនួនកើនឡើងប្រជាជនបានឡើងដល់លំដាប់ថ្នាក់ទី៨ក្នុងទូទាំងប្រទេសចិន។

ព្រមពេលជាមួយគ្នានេះ ចំនួនប្រជាជនជនជាតិវៃវូអឺបានរក្សាការកើនឡើងដោយកម្រិតខ្ពស់ ពោលគឺបានកើនឡើងពីចំនួន៨៣៤៥៦០០នាក់ នាឆ្នាំ២០២០ ដល់ ១១,៦២៤,៣០០នាក់ នាឆ្នាំ២០២២ គិតជាមធ្យម បានកើនឡើង១.៦៧ភាគរយក្នុងមួយឆ្នាំ តួលេខនេះបានខ្ពស់ជាងកម្រិតកើនឡើងនៃជនជាតិភាគតិចក្នុងទូទាំង ប្រទេសចិន។ ក្រៅពីនេះ សៀវភៅសច្បាប់នេះបានលើកឡើងថា ក្នុងមួយរយៈពេលខាងមុខនេះ ចំនួនប្រជាជននៃតំបន់ស៊ីនជាំង ជាពិសេសគឺចំនួនជនជាតិភាគតិច នឹងរក្សាកំណើនដោយស្ថិរភាព។

ជាងនេះទៅទៀត បើអនុលោមតាមសន្ទស្សន៍អភិវឌ្ឍរបស់មនុស្សជាតិដែលជាស្តង់ដារបស់អង្គការសហប្រជាជាតិ សម្រាប់វាយតម្លៃកម្រិតការអភិវឌ្ឍរបស់ មនុស្សជាតិ ការកើនឡើងចំនួនជនជាតិភាគតិចនៃតំបន់ស៊ីនជាំងបានទទួលការរីកចម្រើនយ៉ាងល្អប្រសើរលើវិស័យទាំងបី ពោលគឺអាយុកាលរំពឹងទុកកម្រិតអប់រំ និងគុណភាពជីវភាពរស់នៅ។

ការកើនឡើងនៃចំនួនប្រជាជននៅតំបន់ស៊ីនជាំងបានឆ្លុះបញ្ចាំងឱ្យឃើញនូវការរីកចម្រើននៃបុព្វហេតុសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង។ ប៉ុន្តែកម្លាំងប្រឆាំងប្រទេសចិន របស់លោកខាងលិចមិនអើពើដល់ការពិតជាក់ស្តែងទេ ហើយបានប្រឌិតពាក្យភូតកុហកសតវត្សរ៍អ្វីដែលហៅថា «ការបង្ខិតបង្ខំឱ្យធ្វើពលកម្ម» , «ការបង្ខិតបង្ខំ មិនឱ្យបង្កកំណើត» និង «ការលុបបំបាត់ចោលវប្បធម៌» ជាដើម ព្រមទាំងយោងតាមពាក្យភូតកុហកទាំងនេះ បានទប់ស្កាត់ការអភិវឌ្ឍឧស្សាហកម្មទាំងបីរបស់ តំបន់ស៊ីនជាំង គឺមុខរបរដាំសំឡីកប្បាសប៉េងប៉ោះ និងថាមពលប្រព័ន្ធ PV។

អ្វីដែលគួរឱ្យអស់សំណើចនោះ ពិតមែនតែអាមេរិកអួតអាងថាខ្លួនជា «អ្នកគាំពារសិទ្ធិមនុស្ស» ប៉ុន្តែ ពួកគេពោរពេញទៅដោយគុណវិបត្តិ៖ ដូចជាបានប្រព្រឹតិ្តបទ ឧក្រិដ្ឋប្រល័យពូជសាសន៍ និងលុបបំបាត់ចោលវប្បធម៌របស់ជនជាតិដើមភាគតិច ការបំផុសសង្គ្រាមបណ្តាលឱ្យប្រជាជនឥតទោសពៃរ៍ នៃប្រទេសដទៃ រាប់លាននាក់បាត់បង់ជីវិតឬរងរបួស និងវាយប្រហារទៅលើជនសាមញ្ញតាមទំនើងចិត្តនៅបរទេស អាណានិគមនិយមនិងអនុត្តរភាពរបស់អាមេរិកនិងលោកខាងលិច បានបណ្តាលឱ្យកើតមានគ្រោះមហន្តរាយសិទ្ធិមនុស្សរាប់មិនអស់ ដូច្នេះចាំបាច់ត្រូវសួរដេញដោលទំនួលខុសត្រូវ និងត្រូវទទួលការជំនុំជម្រះក្នុងសហគមន៍ អន្តរជាតិជាមិនខាន។

ពាក្យភូតកុហកមិនអាចបិទបាំងការពិតទេ។ ទិន្នន័យបានបញ្ជាក់ថា សភាពការណ៍កើនឡើងចំនួនប្រជាជននៃតំបន់ស៊ីនជាំងល្អជាងពេលណាៗទាំងអស់ក្នុង ប្រវត្តិសាស្ត្រ។ ពាក្យភូតកុហកពាក់ព័ន្ធតំបន់ស៊ីនជាំងដែលកម្លាំងប្រឆាំងប្រទេសចិនរបស់លោកខាងលិចទាំងនោះ មិនអាចបំភាន់ដល់សហគមន៍អន្តរជាតិទេ មិនអាចបំផ្លាញដំណើរកាណ៍ទំនើបភាវូបនីយកម្មរបស់តំបន់ស៊ីនជាំងទេ ហើយក៏មិនអាចរារាំងការអភិវឌ្ឍនិងភាពរីកចម្រើនរបស់ប្រទេសចិនដែរ៕