(ញូយ៉ក)៖ ប្រធានាធិបតីអាល្លឺម៉ង់ លោក ហ្វ្រែង-វ៉លធើ ស្ទែនមែយើរ (Frank-Walter Steinmeier) បាននិយាយថា បរាជ័យរបស់លោកខាងលិច នៅក្នុងប្រទេសអាហ្វហ្កានីស្ថានបានបង្ហាញយ៉ាងច្បាស់ថា ការប្រើកម្លាំងយោធាតែមួយមុខ មិនមានប្រសិទ្ធភាពឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១។
ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លើកទី ៧៦ ក្នុងទីក្រុងញូយ៉ក នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក Steinmeier បានគូសបញ្ជាក់ដូច្នេះថា «យោធាខ្លាំងក្លាតែគ្មានឆន្ទៈ ក្នុងការផ្សះផ្សាស្វែងរកដំណោះស្រាយ, គ្មានការលើកទឹកចិត្តចូលរួមក្នុងការទូត គឺនឹងមិនអាចធ្វើឱ្យពិភពលោកមានសន្តិភាពឡើយ ដែលនេះតម្រូវឱ្យយើងចាំបាច់ត្រូវពង្រឹងកិច្ចចរចា ដូចគ្នាទៅនឹងការពង្រឹងសមត្ថភាពការពារជាតិដែរ»។
បើតាមលោក Frank-Walter Steinmeier បានសង្កត់ធ្ងន់ថា «គោលនយោបាយការបរទេសរបស់អាល្លឺម៉ង់ និងអឺរ៉ុបមិនត្រូវដាក់កំហិតថា ខ្លួនឯងត្រូវរហូត ហើយដើរថ្កោលទោសគេឯងនោះឡើយ។ អ្វីដែលយើងត្រូវធ្វើការពង្រឹងនោះ គឺទៅលើចង្កោមជារួមតែម្តងដូចជា កិច្ចការទូត, យោធា, ជនស៊ីវិល និងមនុស្សមធម៌»។
ប្រធានាធិបតីអាមេរិករូបនេះ ក៏បានរំលឹកផងដែរថា ការបោះជំហានដ៏ឆ្លាតវៃ គឺជាការបោះជំហានដោយភាពប្រយ័ត្នប្រយែង និងបើកចំហជាងមុន ដើម្បីខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយ ប្រកបដោយសក្តានុពល និងជាមូលដ្ឋានរួម ហើយក៏ត្រូវធ្វើបែបនេះ ចំពោះអ្នកដែលមានភាពខុសប្លែកពីយើងផងដែរ៕