(ប៉េកាំង)៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ គេហទំព័រក្រសួងការបរទេសចិនបានបង្ហោះ «ឯកសារបញ្ជាក់ការពិត ស្តីពីរឿងដែលអាមេរិកជ្រៀតជ្រែកកិច្ចការហុងកុង និងគាំទ្រកម្លាំងប្រឆាំងចិនធ្វើកុបកម្មនៅហុងកុង»។
«ឯកសារបញ្ជាក់ការពិត» បានបង្ហាញថា៖ ទីមួយ អាមេរិកបានតាក់តែងច្បាប់ពាក់ព័ន្ធនឹងហុងកុង ដើម្បីលាបពណ៌លើ នយោបាយហុងកុងរបស់ចិន បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងហុងកុង ក្នុងបំណងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។ ទីពីរ អាមេរិកបានដាក់ទណ្ឌកម្ម ក្នុងការប៉ុនប៉ងរារាំងការអនុវត្តច្បាប់សន្តិសុខជាតិនៅហុងកុង និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននៅហុងកុង។
ទីបី អាមេរិកបានមួលបង្កាច់ និងចោទប្រកាន់ដោយគ្មានមូលដ្ឋានលើកិច្ចការរដ្ឋបាល និងសកម្មភាពអនុវត្តច្បាប់ នៃកងកម្លាំងប៉ូលិសហុងកុង ក្នុងបំណងបំផ្លាញភាពរុងរឿង និងស្ថិរភាពនៃហុងកុង។ ទីបួន អាមេរិកបានផ្តល់កន្លែងជ្រកកោន និងគាំទ្រដល់ពួកប្រឆាំងចិនឱ្យធ្វើកុបកម្ម នៅហុងកុង តាមរយៈការផ្តល់ វេទិកាផ្សព្វផ្សាយពាក្យចចាមអារ៉ាមនយោបាយ។ ទីប្រាំ អាមេរិកបានដាក់កម្លាំងសម្ពាធ និងកៀរគរសម្ព័ន្ធមិត្តជាច្រើន ដើម្បីរួមគ្នាជ្រៀតជ្រែកកិច្ចការហុងកុង ព្រមទាំងនិយាយឆ្ការដៃឆ្ការជើងអំពីកិច្ចការហុងកុង តាមរយៈវិធីដូចជា ការចេញសេចក្តីថ្លែងការណ៍រួមជាដើម៕