(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ លោក ចូ បៃដិន ត្រៀមប្រកាស «ដំណឹងល្អ» ជុំវិញការបរិច្ចាគប្រាក់សម្រាប់ដោះស្រាយ បញ្ហាបម្រែបម្រួលអាកាសធាតុ

២៖ សេតវិមាន រិះគន់ឆ្មាំព្រំដែនអាមេរិក ដែលជិះសេះដេញតាមចាប់ ជនអន្តោប្រវេសន៍ហៃទី

៣៖ អូស្ត្រាលី៖ ផ្ទុះការតវ៉ាប្រឆាំង «កាតព្វកិច្ចចាក់វ៉ាក់សាំង» នៅមែលប៊ន, អាជ្ញាធរប្រកាសបិទការដ្ឋានសំណង់ពីរសប្តាហ៍

៤៖ ភាពតានតឹងផ្ទុះឡើងរវាងសម្ព័ន្ធមិត្ត! EU បង្ហាញជំហរគាំទ្របារាំង តតាំងនឹង កិច្ចសន្យាផលិតនាវាមុជទឹក-នុយក្លេអ៊ែរ ខណៈអាមេរិកចេញមុខបន្ថយកម្តៅ

៥៖ មេដឹកនាំកំពូលរបស់ចិនធ្លាប់ប្រើពាក្យប្រៀបធៀបជាច្រើន អំពីសាមគ្គីភាពជនជាតិ

៦៖ ឥណ្ឌានឹងបើកទ្វារឲ្យនាំចេញវ៉ាក់សាំងកូវីដ-១៩ ទៅកាន់អន្តរជាតិឡើងវិញ នៅខែតុលា