(ប៉េកាំង)៖ យប់បុណ្យសែនលោកខែជាង៨០០ឆ្នាំមុន កវី Xin Qiji រាជ្ជកាលសុងបានសូត្រកំណាព្យ «ខ្ញុំចង់ហោះហើរទៅលើមេឃតាមខ្យល់ ដើម្បីគយគន់មើលភ្នំនិងទន្លេនៃមាតុភូមិ»

កាលពីថ្ងៃទី២ ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានដកស្រង់កំណាព្យនេះ ពេលជួបសំណេះសំណាល់ជាមួយគ្រូបង្រៀន និងនិសិ្សតនៅសកលវិទ្យាល័យប៉េកាំង។

មុនពេលបុណ្យសែនលោកខែ នៅឆ្នាំ២០១៥ ពេលអញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ច ដែលរៀចំដោយមជ្ឈដ្ឋានអាណិកជនចិន នៅក្រុងស៊ីអាថូល សហរដ្ឋអាមេរិក លោក Xi Jinping បាននាំយកនំលោកខែ ពីស្រុកកំណើតសម្រាប់អាណិកជនចិននៅអាមេរិក ដើម្បីសម្តែងបំណងប្រាថ្នារបស់ប្រជាជនមាតុភូមិ ហើយស្វាគមន៍លោកអ្នកទាំងអស់ ត្រឡប់ទៅមាតុភូមិវិញជាញឹកញាប់។

គ្រួសារជាប្រទេសដ៏តូចបំផុត ហើយប្រទេសគឺចាត់តាំងឡើង ដោយគ្រួសាររាប់ម៉ឺនពាន់។ គ្រួសារនីមួយៗ មានជីវភាពរស់នៅដ៏ល្អ ទើបប្រជាជាតិមានភាពល្អប្រសើរ ទើបប្រជាជាតិមានភាពល្អប្រសើរ។ សុបិនចិនជាសុបិនរបស់ប្រទេសជាតិ ជាសុបិនរបស់ប្រជាជាតិ ហើយក៏ជាសុបិនរបស់ជនជាតិម្នាក់ៗផងដែរ។

បុណ្យសែនលោកខែឆ្នាំ២០២១ ខិតជិតចូលមកដល់ តាមរយៈការរំលឹកឡើងវិញអំពីកំណាព្យដែលលោក Xi Jinping បានដកស្រង់ យើងមកមើលប្រទេសចិននាពេលបច្ចុប្បន្ន ដែលមានទឹកដីស្រស់ស្អាត ប្រកដដោយភាពរុងរឿង វឌ្ឍនភាព សុភមង្គលនិងសេចក្តីសុខ៕