(ប៉េកាំង)៖ កាលពីថ្ងៃទី ១ ខែកញ្ញា កាសែត “វ៉ាស៊ីនតោនប៉ុស្តិ៍” បានចុះផ្សាយអត្ថបទវិចារណកថាដែលមានចំណងជើងថា “ស្វែងរកប្រភពដើមនៃវីរុស” ដែលបានបំភ្លៃការពិតអំពីការតាមដានវីរុសកូវីដ១៩ និងបំភាន់ភ្នែករបស់អ្នកអានយ៉ាងធ្ងន់ធ្ងរ។

អ្នកនាំពាក្យនៃស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក បានផ្ញើលិខិតមួយទៅកាន់កាសែត វ៉ាស៊ីនតោនប៉ុស្តិ៍ ជាការឆ្លើយតបនឹងករណីនេះ ព្រមទាំងសុំការចុះផ្សាយ ប៉ុន្តែត្រូវបានបដិសេធ។ បន្ទាប់ពីនោះ កាសែតនេះបានចុះផ្សាយនូវអត្ថបទអត្ថាធិប្បាយ និងលិខិតពីអ្នកអាន ដែលផ្សព្វផ្សាយអំពីអ្វីដែលហៅថា “ការលេចធ្លាយពីបន្ទប់ពិសោធន៍ចិន”។
ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកបានលើកឡើងថា៖ ប្រការនេះបានបង្ហាញថា កាសែត “វ៉ាស៊ីនតោនប៉ុស្តិ៍” មិនគោរពតាមការពិតវិទ្យាសាស្ត្រ ហើយក៏មិនគោរព “សេរីភាពសារព័ត៌មាន និងការចេញសំឡេង” ដែរ មិនអាចទ្រាំចំពោះសំឡេងសត្យានុម័តវិចារណញ្ញាណនោះទេ។

ភាគីចិនបានសរសេរនៅក្នុងលិខិតនេះថា វិចារណកថាក្រោមចំណងជើងថា “ស្វែងរកប្រភពដើមនៃវីរុស” ដែលបានចុះផ្សាយដោយកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ កាលពីថ្ងៃទី១ខែកញ្ញាបានបញ្ជាក់ថា ប្រទេសចិនបានព្យាយាមអស់ពីសមត្ថភាព ដើម្បីរារាំងការស៊ើបអង្កេតរបស់ WHO នៅដើមឆ្នាំនេះ ហើយបានអំពាវនាវឱ្យធ្វើការស៊ើបអង្កេត ចំពោះបន្ទប់ពិសោធន៍ Fort Detrick ក្នុងន័យលាក់បាំងការពិតដោយចេតនា។ ការនិយាយបែបនេះមិនអើពើនឹងការពិត និងគ្មានទីសម្អាងទេ។

ភាគីចិនបានទទួលក្រុមអ្នកជំនាញរបស់ អង្គការសុខភាពពិភពលោក ពីរដងមកប្រទេសចិន ដើម្បីធ្វើការងារតាមដានរកប្រភពដើមនៃវីរុស និងបានបំពេញគ្រប់តម្រូវការ របស់ដំណើរទស្សនកិច្ចរបស់អ្នកជំនាញដែរ។ ចំណែកសហរដ្ឋអាមេរិកវិញ ដែលបានលាក់បាំងការពិតដោយចេតនា ដោយបិទទ្វារនៃការតាមដានប្រភពដើមនៃវីរុសនៅឡើយ។

លើសពីនេះទៅទៀត ខ្សែពេលវេលាពិតប្រាកដនៃការរីករាលដាលនៃវីរុសកូវីដ១៩ ក៏មិនបានទទួលការយកចិត្តទុកដាក់ដែរ។ យោងតាមរបាយការណ៍ជាច្រើនបានឱ្យដឹងថា មុនពេលដែលប្រទេសចិនបានរាយការណ៍ អំពីករណីដំបូងនៃជំងឺកូវីដ១៩ បានមានករណីស្រដៀងគ្នាទៅនឹងជំងឺកូវីដ១៩ ត្រូវបានរកឃើញនៅសហរដ្ឋអាមេរិក អ៊ីតាលីនិងប្រទេសដទៃទៀត។

ព័ត៌មានទាំងនេះសុទ្ធតែជាព័ត៌មានសាធារណៈ ហើយមិនមែនចិនប្រឌិតឡើយ បើយើងពិតជាចង់ការពារការរីករាលដាលនៃជំងឺឆ្លង ដូចនេះកុំវាយប្រហារមនុស្សជាតិម្តងទៀតនាពេលអនាគត នោះប្រជាជនមានហេតុផលដឹងការពិត៕