(ហុងកុង)៖ មួកទើបរកឃើញមួយ ដែលមានភស្តុតាង DNA បញ្ជាក់ថា វាជារបស់អធិរាជបារាំង ណាប៉ូឡេអុង (Napoleon Bonaparte) ត្រូវបានតាំងបង្ហាញ នៅមជ្ឈមណ្ឌលដេញថ្លៃ បុនហាំស៍ (Bonhams) ក្នុងទីក្រុងហុងកុង នាថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១។
បន្ទាប់ពីការតាំងបង្ហាញនៅហុងកុង វានឹងត្រូវផ្លាស់ទៅកាន់ទីក្រុងប៉ារីសជាបន្ត ហើយក្រោយមកទៅទីក្រុងឡុងដ៍ ជាទីដែលវានឹងត្រូវដាក់ដេញថ្លៃនៅថ្ងៃទី២៧ ខែតុលា ខាងមុខ។ មួកខាងលើត្រូវបានម្ចាស់បច្ចុប្បន្ន ទិញនៅហាងដេញថ្លៃតូចមួយរបស់អាល្លឺម៉ង់ ដែលពេលនោះពុំទាន់មានអ្នកដឹងថា វាជារបស់អធិរាជ Napoleon របស់បារាំងនៅឡើយទេ។ ក្រោយការធ្វើតេស្តយ៉ាងល្អិតល្អន់ មួកនោះត្រូវគេរកឃើញថា ពិតជារបស់ព្រះចៅ Napoleon មែន។
គួរបញ្ជាក់ថា សម្រាប់តម្លៃដាក់ដេញថ្លៃរបស់វា គឺចន្លោះ ១៣៨,៥០០-២០៥,៥០០ដុល្លារអាមេរិក ដោយសារតែវាទើបតែត្រូវបានផ្ទៀងផ្ទាត់ឃើញថា ជារបស់អធិរាជ Napoleon។ ចំណែកពួក Napoleon ដទៃទៀត ដែលធ្លាប់ឆ្លងកាត់ការលក់ដេញថ្លៃ គឺខ្លះមានតម្លៃរហូតដល់ទៅ ២.៥លានដុល្លារអាមេរិកឯណោះ៕