Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បទសម្ភាសន៍របស់សារព័ត៌មានចិន ជាមួយមេដឹកនាំជាន់ខ្ពស់តាលីបង់៖ «អ្នកបង្កការបំផ្លិចបំផ្លាញពិតប្រាកដនៅអាហ្វហ្កានីស្ថាន គឺជាកងទ័ពអាមេរិក»

01-09-2021 16:44

(ប៉េកាំង)៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ តាមម៉ោងក្នុងតំបន់ អ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រចាំនៅក្រុង Kabul បានយកបទសម្ភាសន៍ផ្តាច់មុខជាមួយ លោក Anas Haqqani មេដឹកនាំជាន់ខ្ពស់របស់ក្រុមតាលីបង់។

នៅពេលនិយាយដល់រឿងកងទ័ពអាមេរិក បានធ្វើការវាយប្រហារតាមអាកាសច្រើនលើកច្រើនសា ទៅលើប្រទេសអាហ្វហ្កានីស្ថាន មុនពេលដកចេញ ដែលបណ្តាលឱ្យជូនស៊ីវិលស្លូតត្រង់ជាច្រើន ស្លាប់បាត់បង់ជីវិត លោក Anas Haqqani បានថ្លែងថា ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ កងទ័ពអាមេរិកបានអះអាងជាប់រហូតថា តាលីបង់បានសម្លាប់ប្រជាជនអាហ្វហ្កានីស្ថាន ហើយបានធ្វើការឃោសនាអវិជ្ជមានពីរឿងនេះ ប៉ុន្តែការពិតគឺកងទ័ពអាមេរិកទេ ដែលធ្វើសកម្មភាពបំផ្លិចបំផ្លាញនៅអាហ្វហ្កានីស្ថាន។

ចាប់តាំងពីចូលទីក្រុង Kabul មក តាលីបង់មិនបានបំផ្លិចបំផ្លាញកន្លែងណាមួយនោះទេ។ តាលីបង់សង្ឃឹមថា ព្រលានយន្តហោះនេះ នឹងមិនត្រូវបានបំផ្លាញឡើយ ពីព្រោះនេះជានិមិត្តរូបនៃអធិបតេយ្យភាពជាតិ។ ប៉ុន្តែជាអកុសល កងទ័ពអាមេរិកបានបំផ្លាញយន្តហោះនិងបរិក្ខារភាគច្រើន នៅព្រលានយន្តហោះមុនពេលពួកគេដកចេញ៕