(ប៉េកាំង)៖ «才者,德之资也;德者,才之帅也» ជាឃ្លាដែលមានប្រភពមកពី 资治通鉴•周纪 របស់អ្នកនយោបាយនៅរជ្ជកាលសុងខាងជើង។ ឃ្លានេះមានន័យថា គុណធម៌ និងសីលធម៌ត្រួតលើសមត្ថភាព ទេពកោសល្យ និងសមត្ថភាព គឺជាកត្តាជំនួយនៃគុណធម៌។
រយៈពេលរាប់ពាន់ឆ្នាំមកនេះ មនុស្សយើងបានបង្កើតស្តង់ដាសម្រាប់ជ្រើសរើស និងតែងតាំងមនុស្សដោយផ្អែកលើមូលដ្ឋាននេះ គឺត្រូវមានទាំងសីលធម៌ និងសមត្ថភាព ប៉ុន្តែសីលធម៌ជាអាទិភាព។ វប្បធម៌ចិនបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសីលធម៌តាំងពីសម័យបុរាណមក ហើយតែងតែឱ្យតម្លៃលើសីលធម៌ជាអាទិភាព។ កាលពីឆ្នាំ ២០១៨ លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់ប្រើឃ្លា “才者,德之资也;德者,才之帅也” ដើម្បីគូសបញ្ជាក់ពីសារៈសំខាន់ នៃការដែលមានទាំងសីលធម៌ និងសមត្ថភាព និងការតម្កល់សីលធម៌ជាអាទិភាព។
គ្រូបង្រៀនស្រីម្នាក់ឈ្មោះ Zhang Guimei ធ្វើការងារអប់រំនៅតំបន់ភ្នំអស់រយៈពេលជាង ៤០ឆ្នាំ និងបង្កើតវិទ្យាល័យសិស្សនារីបង្រៀនឥតគិតថ្លៃទីមួយ នៅទូទាំងប្រទេសចិន
តាំងពីឆ្នាំ ២០០៨ ដែលវិទ្យាល័យនេះបានបង្កើតឡើងមក លោកស្រី Zhang Guimei បានជួយឱ្យសិស្សស្រីនៃគ្រួសារក្រីក្រចំនួន ១,៨០៤នាក់ចេញពីតំបន់ភ្នំ គាត់តែងតែប្រកាន់ខ្ជាប់នូវគំនិតដែលយកការអប់រំ ដើម្បីទប់ស្កាត់ភាពក្រីក្រពីមួយជំនាន់ទៅមួយជំនាន់។ មានសីលធម៌ទើបមានសមិទ្ធផល។
យោងតាមស្ថិតិ អត្រាសិស្សវិទ្យាល័យនេះបានប្រឡងចូលរៀន ក្នុងសាកលវិទ្យាល័យត្រូវជា ៩៤% ដែលជាប់ចំណាត់ថ្នាក់លេខ ១ នៅក្រុង Lijiang។ រយៈពេលជាច្រើនឆ្នាំមក លោកស្រី Zhang Guimei បានធ្វើដំណើរចម្ងាយ ១១០,០០០គីឡូម៉ែត្រទៅផ្ទះរបស់សិស្សស្រីម្នាក់ៗចំនួន ១,៦០០ដង ។ គាត់បានយកប្រាក់ខែរបស់ខ្លួន ប្រាក់រង្វាន់ និងប្រាក់បរិច្ចាគទាំងអស់សរុប ១,០០០,០០០យាន់ ទៅចំណាយលើកិច្ចការអប់រំរបស់ក្មេងស្រីនៅតំបន់ភ្នំ។ លោកស្រី Zhang Guimei បង្ហាញពីក្តីស្រឡាញ់ដ៏ធំធេង ដើម្បីកសាងសីលធម៌គ្រូបង្រៀន និងបកស្រាយពីអត្ថន័យនៃការទទួលខុសត្រូវ និងការលះបង់របស់គ្រូបង្រៀន តាមរយៈសកម្មភាពជាក់ស្តែងរបស់ខ្លួន។
ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្រិតអប់រំនៅក្នុងតំបន់ក្រីក្ររបស់ប្រទេសចិន បានប្រសើរឡើងបន្តិចម្តងៗ ដែលមិនអាចចែកដាច់ពីការខិតខំប្រឹងប្រែង របស់គ្រូបង្រៀនទាំងនេះឡើយ។ ក្រោមឥទ្ធិពលរបស់លោកស្រី Zhang Guimei នឹងមានមនុស្សកាន់តែច្រើនឡើងៗ លះបង់ខ្លួនឯងសម្រាប់បម្រើកិច្ចការអប់រំ នៅតំបន់ក្រីក្រនាពេលអនាគត។
ចា៎ “才者,德之资也;德者,才之帅也” ឃ្លានេះបានរំលឹកយើងថា មានតែយកសីលធម៌តម្កល់លើទេពកោសល្យប៉ុណ្ណោះ ទើបអាចធានាបាននូវការប្រើប្រាស់ទេពកោសល្យបានត្រឹមត្រូវ មានតែយកសមត្ថភាពទៅគាំទ្រសីលធម៌ ទើបអាចផ្តល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាជនយ៉ាងពិតប្រាកដ៕