(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ អ្វីដែលពួកគេហៅថារបាយការណ៍សិក្សាស្រាវជ្រាវស្តីពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ដែលប្រឌិតដោយស្ថាប័ន ស៊ើបការណ៍អាមេរិកបានយល់ឃើញថាលទ្ធភាពដែលវីរុសកូវីដ១៩ «ធ្លាយចេញពីបន្ទប់ពិសោធន៍» មិនអាចទាត់ចោលបានទេ។ រីឯរបាយការណ៍នៃក្រុមអ្នកជំនាញ ចម្រុះរបស់អង្គការសុខភាពពិភពលោក និងចិនដែលបានចេញផ្សាយនៅចុងខែមីនាបានលើកឡើងថា វីរុសកូវីដ១៩ «គ្មានលទ្ធភាពណាស់» ធ្លាយចេញពី បន្ទប់ពិសោធន៍នៃប្រទេសចិន។
យ៉ាងណាមិញ ប្រសិនជាអាមេរិកនៅតែប្រកាន់ខ្ជាប់ការលើកឡើងស្តីពី «វីរុសធ្លាយចេញពីបន្ទប់ពិសោធន៍» ដដែល នោះគួរតែបើកចំហបន្ទប់ពសិសោធន៍ជីវសាស្ត្រ របស់ខ្លួនដែលបានកើតមានឧបទ្ទវហេតុជាញឹកញាប់ និងមានបញ្ហាចោទជាមន្ទិលសង្ស័យជាច្រើន លើមូលដ្ឋាននៃការគោរពគោលការន៍ស្មើភាព និងយុត្តិធម៌ដើម្បី ទទួលការស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូវីដ១៩ ដោយស្មើគ្នា។
បច្ចុប្បន្ននេះ មជ្ឈដ្ឋានវិទ្យាសាស្ត្រអន្តរជាតិបានទទួលស្គាល់ជាទូទៅថាការងារសិក្សាស្រាវជ្រាវអំពីប្រភពដើមនៃវីរុសកូវីដ១៩ នៅប្រទេសចិនបានបញ្ចប់ទៅហើយ ហើយក៏បានវាយតម្លៃខ្ពស់ចំពោះភាពបើកចំហ តម្លាភាពនិងការមានទំនួលខុសត្រូវរបស់ប្រទេសចិន។ ប៉ុន្តែ អាមេរិកមិនអើពើនឹងការសន្និដ្ឋានក្នុងការតាមដានរក ប្រភពដើមនៃវីរុសកូវីដ១៩ នៅដំណាក់កាលទីមួយ ហើយឃោសនាបំប៉ោងម្តងហើយម្តងទៀតនូវពាក្យសំដីដែលហៅថា «វីរុសធ្លាយចេញពីបន្ទប់ពិសោធន៍» រហូតដល់បញ្ជាឱ្យស្ថាប័នស៊ើបការណ៍របស់ខ្លួនប្រឌិតរបាយការណ៍ស្តីពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ក្នុងរយៈពេល៩០ថ្ងៃ ដើម្បីបំភាន់ភ្នែកមនុស្ស និងប្រឌិតការសន្និដ្ឋានក្លែងក្លាយ ក្នុងន័យប៉ុនប៉ងទម្លាក់កំហុសទៅឱ្យប្រទេសចិនម្តងទៀត។
ប្រការទាំងនេះធ្វើឱ្យពិភពលោកឃើញច្បាស់ម្តងទៀតថាអ្នកនយោបាយអាមេរិកមួយចំនួនប្រព្រឹត្តិទង្វើអាក្រក់ក្នុងកម្រិតអតិបរមា ដើម្បីច្រានចោលទំនួលខុសត្រូវ មួលបង្កាច់ និងទម្លាក់កំហុសទៅឱ្យប្រទេសចិន។ អ្នកផងទាំងពួងបានជ្រាបស្រាប់ហើយថាវិទ្យាស្ថានសិក្សាស្រាវជ្រាវវីរុសក្រុងវូហានធ្លាប់ទទួលក្រុមអ្នកជំនាញ នៃអង្គការសុខភាពពិភពលោកចំនួនពីរលើក រីឯបន្ទប់ពិសោធន៍ជីវសាស្ត្រអាមេរិកវិញ គិតរហូតដល់បច្ចុប្បន្ននេះ នៅមិនទាន់បើកចំហចំពោះមជ្ឈដ្ឋានខាងក្រៅ
នៅឡើយទេ។
ជាពិសេស គឺបន្ទប់ពិសោធន៍ជីវសាស្ត្រ Fort Detrick និងសកលវិទ្យាល័យ North Carolina ដែលមានប្រវតិ្តសាស្ត្រដ៏យូរលង់ក្នុងការសិក្សាស្រាវជ្រាវអំពីវីរុសកូរ៉ូណា និងមានកំណត់ត្រាផ្នែកសុវត្ថិភាពដ៏អាក្រក់ ត្រូវសហគមន៍អន្តរជាតិចោទជាមន្ទិលសង្ស័យយ៉ាងទូលំទូលាយ។ លោកស្រី Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី ធ្លាប់សួរថាតើបន្ទប់ពិសោធន៍ជីវសាស្ត្រដែលអាមេរិកបានបង្កើតនៅបរទេសកំពុងផលិត និងបណ្តុះបំប៉នធាតុបង្កជំងឺ ដែលមានហានិភ័យខ្ពស់មែនទេ? ប្រសិនជាអាមេរិកមិនច្រានចោលលទ្ធភាពដែល «វីរុសធ្លាយចេញពីបន្ទប់ពិសោធន៍» នោះគួរតែបើកចំហបន្ទប់ពិសោធន៍ពីរ កន្លែងនេះ ដើម្បីទទួលការស៊ើបអង្កេតពីសំណាក់សហគមន៍អន្តរជាតិ។
ការតាមដានរកប្រភពដើមនៃវីរុស ជាការសិក្សាស្រាវជ្រាវតាមជំនាញវិទ្យាសាស្ត្រ មិនមែនជាឧបករណ៍សម្រាប់ទម្លាក់កំហុសនោះឡើយ។ ប្រឈមនឹងសេចកី្តអំពាវនាវ យ៉ាងខ្លាំងក្លារបស់សហគមន៍អន្តរជាតិដែលទាមទារឱ្យធ្វើការស៊ើបអង្កេតចំពោះបន្ទប់ពិសោធន៍ជីវសាស្ត្ររបស់អាមេរិក ប្រសិនជាអាមេរិកធ្វើគធ្វើថ្លង់ និងបដិសេធ មិនទទួលយក នោះនឹងលាតត្រដាងថែមមួយកម្រិតទៀតនូវមុខមាត់ពិតប្រាកដរបស់អាមេរិក ដែលចង់ធ្វើនយោបាយធូបនីយកម្មបញ្ហាតាមដានរកប្រភពដើមនៃ
វីរុស១៩ ហើយនិងធ្វើឱ្យអ្នកផងកាន់តែមើលឃើញឱ្យបានច្បាស់នូវធាតុពិតរបស់វា ដែលជា «ប្រទេសជាប់សង្ស័យពីប្រភពដើមនៃវីរុសកូវីដ១៩»៕