(កាប៊ុល)៖ មេប៉ូលីសអាហ្វហ្គានីស្ថានបាននិយាយថា មីស៊ីលមួយគ្រាប់បានវាយប្រហារសង្កាត់មួយស្ថិតភាគពាយព្យ នៃអាកាសយានដ្ឋានអន្តរជាតិកាប៊ុល ដោយបានផ្តាច់ជីវិតក្មេងម្នាក់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Times of Israel នៅយប់ថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១។
លោក Rashid មេប៉ូលិសក្រុងកាប៊ុលគូសបញ្ជាក់ថា គ្រាប់មីស៊ីលបានធ្លាក់នៅរសៀលនេះ ដោយស្ថិតចំងាយប្រមាណ៣គីឡូម៉ែតពីព្រលានយន្តហោក្រុងកាប៊ុល។
ទោះជាយ៉ាងណា មកទល់ពេលនេះមិនទាន់មានក្រុមណាមួយប្រកាសទទួលស្គាល់ខុសត្រូវចំពោះការវាយប្រហារនេះទេ៕