(កាប៊ុល)៖ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ បានឲ្យដឹងថា សហរដ្ឋអាមេរិកបានចាប់ផ្តើម ដកកម្លាំងកងទ័ព ចេញពីព្រលានយន្តហោះអន្តរជាតិ ទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថានហើយ ខណៈការវាយប្រហារតាមផ្លូវអាកាស (Drone) ដែលជាការសងសឹកបានសម្លាប់ «មនុស្សសំខាន់២នាក់» របស់ក្រុម ISIS ។
សូមជំរាបថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារបំផ្ទះគ្រាប់បែកអត្តឃាត នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានកើនដល់ ១៨២នាក់ហើយ ក្នុងនោះ១៣នាក់គឺជាទាហានសហរដ្ឋអាមេរិក៕