Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប៉ាគីស្ថាន៖ កម្មករចំនួន១៤នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសក្នុងហេតុការណ៍ឆេះរោងចក្រគីមីមួយកន្លែងនៅភាគខាងត្បូងប្រទេស

27-08-2021 19:41

(អ៊ីស្លាម៉ាបាត)៖ យ៉ាងហោចណាស់កម្មករ១៤ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស ក្នុងគ្រោះអគ្គិភ័យបានឆាបឆេះរោងចក្រគីមីមួយ នៅទីក្រុងកំពង់ផែ Karachi ភាគខាងត្បូងប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១។

យោងតាមមន្រ្តីប៉ូលីសបាននិយាយថា យ៉ាងហោចណាស់មានសាកសព១៤ នាក់ត្រូវបានគេយកចេញពីអាគាររោងចក្រ ដែលត្រូវបានឆាបឆេះដោយភ្លើងអគ្គីភ័យ ខណៈប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការ។

ប៉ូលីសបានគូសបញ្ជាក់ផងដែរថា ក្មេងៗក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងហេតុការណ៍ ដែលបានកើតឡើងនៅក្នុងតំបន់ Mehran Town នៃទីក្រុងកំពង់ផែ Karachi ភាគខាងត្បូងប្រទេសប៉ាគីស្ថានផងដែរ។

បើតាមមន្ត្រីជួយសង្គ្រោះបានឲ្យដឹងថា មនុស្សប្រហែល ២៥ទៅ ៣០ នាក់មានវត្តមាននៅក្នុងរោងចក្រ នៅពេលដែលអគ្គិភ័យបានឆាបឆេះនៅជាន់ទី១ ដោយសារតែប្រតិកម្មសារធាតុគីមីពុល៕