(ប៉េកាំង)៖ ចាប់ពីម៉ោង២៣ យប់ថ្ងៃទី២០ ខែសីហាមក ធនាគារគំនិតនៃបណ្តាញទូរទស្សន៍មជ្ឈិមចិន ហៅកាត់ CGTN បានធ្វើការស្ទង់ប្រជាមតិតាមបណ្តាញ អ៉ីនធឺណែតតាមរយៈការបោះឆ្នោត លើបណ្តាញទំនាក់ទំនងសង្គម ដូចជា Twitter Facebook Youtube Weibo និង wechat ជា៦ភាសា គឺភាសាចិន អង់គ្លេស អេស្ប៉ាញ អារ៉ាប់និងរុស្ស៊ី ។ គិតរហូតដល់ពេលចេញផ្សាយដំណឹងនេះ ក្នុងការស្ទង់ប្រជាមតិលើកនេះ អ្នកប្រើអ៉ីនធឺណែតនៅលើសកលលោក បានសម្តែងអាកប្បកិរិយា ចែករំលែកបន្តនិងពិភាក្សាពីអត្ថបទស្ទង់មតិនេះ សរុបជាង១៤០,០០០លើក ។
ទាក់ទិននឹងសំណួរទីមួយក្នុងការស្ទង់ប្រជាមតិលើកនេះ ដែលសួរថា «កាលពីឆ្នាំ២០០១ អាមេរិកបានបំផុសសង្គ្រាមចំពោះអាហ្វហ្កានីស្ថាន ក្រោមលេសប្រឆាំងភេរវកម្ម រហូតដល់ឆ្នាំ២០២១ អាមេរិកជម្លៀសទ័ពចេញទាំងប្រញាប់ប្រញាល់ តើលោកអ្នកយល់ឃើញថា ក្នុងសង្រ្គាមប្រឆាំងភេរវកម្មនៅអាហ្វហ្កានីស្ថាន អាមេរិកទទួលបរាជ័យឬអត់? មូលហេតុគឺអ្វី ?» អ្នកចូលរួមការស្ទង់ប្រជាមតិចំនួន៨៤.៦ភាគរយ បានវាយតម្លៃថា រដ្ឋាភិបាលអាមេរិកបានទទួលបរាជ័យ។
អ្នកប្រើអ៉ីនធឺណែតរបស់អង់គ្លេសម្នាក់បាន Comment ថា «ដើម្បីសម្រេចបាននូវតម្លៃផ្ទាល់ខ្លួនរបស់ពួកគេ អាមេរិកបានបំផ្លិចបំផ្លាញអ៉ីរ៉ាក់ លីប៊ី ស៊ីរីនិងអាហ្វហ្កានីស្ថាន។ ប្រការទាំងនេះសុទ្ធតែជាបច្ច័យ នៃភាពបរាជ័យរបស់អាមេរិកខាងនយោបាយ។ សូមឱ្យវិញ្ញាណក្ខន្ធអ្នកស្លាប់បាត់បង់ជីវិត បានទៅកាន់បរលោក»។
លើបណ្តាញទំនាក់ទំនងសង្គម Youtbe អ្នកប្រើអ៉ីនធឺណែតជាភាសាអេស្ប៉ាញ លើសពីចំនួន៨០ភាគរយបាន Comment ថា អាមេរិកទទួលបរាជ័យក្នុងសង្គ្រាមអាហ្វហ្កានីស្ថាន។ អ្នកប្រើអ៉ីនធឺណែតខ្លះ បានលើកឡើងថា អាមេរិកទើបជាការគំរាមកំហែងធំបំផុត ចំពោះសន្តិភាពពិភពលោក អ្នកខ្លះទៀតលើកឡើងថា «ការបំផុសសង្គ្រាមរបស់អាមេរិកសុទ្ធតែធ្វើក្រោមលេសដូចគ្នា ពួកគេឈ្លានពានប្រទេសមួយ ទន្ទ្រានកាន់កាប់ប្រទេសនេះ រួចបោះបង់ចោលប្រទេសនោះ ធ្វើឱ្យសម្ព័ន្ធមិត្តរបស់ពួកគេស្លាប់រស់ទៅតាមជោគវាសនារបស់ខ្លួន»៕