(កាប៊ុល)៖ មន្ត្រីអាមេរិកបានឲ្យដឹងថា យ៉ាងហោចណាស់ទាហានអាមេរិក៣ នាក់បានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅព្រលានយន្តហោះក្រុងកាប៊ុលនៅមុននេះបន្តិច។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន FOX NEWS នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១។
អាជ្ញាធរបានគូសបញ្ជាក់ថា យ៉ាងហោចណាស់មន្ត្រីអាមេរិកចំនួន៣ នាក់បានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅខាងក្រៅចក្រទ្វារចូល Abbey Gate នៃព្រលានយន្តក្រុងកាប៊ុល។
ទោះជាយ៉ាងណា ចំនួនអ្នកស្លាប់ និងរងបួសគេមិនទាន់ដឹងច្បាស់នៅឡើយទេ ខណៈស្ថានការណ៍កំពុងតែច្របូកច្របល់។
គួរបញ្ជាក់ថា មន្ទីរបញ្ចកោនអាមេរិកញ្ជាក់ពីការបំផ្ទុះគ្រាប់បេក នៅខាងក្រៅអាកាសយានដ្ឋានក្រុងកាប៊ុល ខណៈរដ្ឋាភិបាលអាមេរិកប្រញាប់ប្រញាល់ជម្លៀសប្រជាជនឲ្យទាន់កាលកំណត់ថ្ងៃទី៣១ ខែសីហា នេះ៕