Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម៉ាឡេស៊ីបំបែកកំណត់ត្រាថ្មី ជាមួយការរកឃើញករណីឆ្លងកូវីដ១៩ ប្រចាំថ្ងៃចំនួន «២៤,៥៩៩ករណី‌» និងស្លាប់៣៩៣នាក់ ក្នុងរបាយការណ៍ថ្ងៃនេះ

26-08-2021 20:31

(គួឡាឡាំពួរ)៖ ម៉ាឡេស៊ីបានកត់ត្រាករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ខ្ពស់បំផុតមិនធ្លាប់មានរហូតដល់ ២៤,៥៩៩ករណីក្នុងមួយថ្ងៃ នៅថ្ងៃពុធ ទី១៨ សីហានេះ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១។

នៅថ្ងៃជាមួយគ្នានេះម៉ាឡេស៊ីក៏បានរកឃើញករណីស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន៣៩៣នាក់ទៀតផងដែរ។

សរុបមកវិញគិតត្រឹមថ្ងៃព្រហស្បតិ៍នេះម៉ាឡេស៊ីមានករណីឆ្លងសរុប ១,៦៤០,៨៤៣ករណីក្នុងនោះស្លាប់ ១៥,២១១នាក់ និងជាសះស្បើយ ១,៣៥៩,៧៩១នាក់៕