(ប៉េកាំង)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីនបាននិយាយនៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ីប្រឆាំងនឹងការធ្វើនយោបាយ ជុំវិញការរកប្រភពដើមនៃជំងឺកូវីដ១៩ ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១។
លោក ពូទីន បានលើកឡើងបែបនេះនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅល្ងាចថ្ងៃពុធនេះ។ ទន្ទឹមនឹងនោះ ប្រធានាធិបតីរុស្ស៊ីរូបនេះបាននិយាយទៀតថា ប្រទេសរបស់លោកសង្ឃឹមថានឹងអាចធ្វើការជាមួយចិន ដើម្បីបន្តកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យផ្សេងៗ និងពង្រឹងកិច្ចសហការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត៕