(ប៉េកាំង)៖ កសិដ្ឋានព្រៃឈើ Saihanba មានន័យថា «ដីទួលដ៏ស្រស់ស្អាត» វាស្ថិតនៅភាគខាងជើងបំផុតនៃខេត្ត Hebei និងភាគខាងត្បូងវាលខ្សាច់ Hun shandake នៃខ្ពង់រាបម៉ុងហ្គោលីក្នុង ដែលមានផ្ទៃដីព្រៃសិប្បនិម្មិតធំបំផុតនៅលើពិភពលោក។ ប្រសិនបើយកដើមឈើនៅទីនេះ រៀបគម្លាតគ្នាមួយម៉ែត្រ នោះអាចព័ន្ធជុំវិញខ្សែអេក្វាទ័រ របស់ផែនដីបាន ១២ជុំ។
សព្វថ្ងៃនេះ កសិដ្ឋានព្រៃឈើ Saihanba គឺជា «ប្រភពទន្លេ ស្រុកកំណើតពពក ពិភពផ្កា សមុទ្រឈើនិងឋានសួគ៌បក្សី»។ ប៉ុន្តែ ជាងពាក់កណ្តាលសតវត្សរ៍មុន វាគឺជា «ខ្សាច់ពណ៌លឿងហុយពេញមេឃ សត្វបក្សីគ្មានដើមឈើជាទីជម្រក»។ នៅឆ្នាំ១៩៦២ ដើម្បីទប់ស្កាត់ព្យុះខ្សាច់វាយលុកចូលទីក្រុងប៉េកាំង ក្រសួងរុក្ខកម្មបានបង្កើតកសិដ្ឋាន ព្រៃឈើ Saihanba។ សហគ្រិនចំនួន ៣៦៩នាក់ដែលមានអាយុជាមធ្យមមិនដល់ ២៤ឆ្នាំ ដែលមកពីខេត្តចំនួន១៨ នៅទូទាំងប្រទេសចិនបានប្រមូលផ្តុំគ្នាទៅកសិដ្ឋាននេះ ហើយចាប់ផ្តើមដាំដើមឈើយ៉ាងលំបាកលំបិននៅក្នុងតំបន់ខ្សាច់ដ៏ត្រជាក់។
ប្រែពីវាលខ្សាច់ទៅជាព្រៃឈីគឺមិនងាយស្រួលទេ។ ភ្នំរហោស្ថាន ព្យុះខ្សាច់ពេញមួយឆ្នាំនិងសីតុណ្ហភាពត្រជាក់ខ្លាំងក្រោមសូន្យជាង ៤០ អង្សាធ្វើឱ្យអត្រារស់រានមានជីវិត នៃដើមឈីតិចជាង ៨% ពីដំបូង។ នៅគ្រាដ៏សំខាន់នោះ មេដឹកនាំកសិដ្ឋានព្រៃឈើទាំងបួននាក់បានរើផ្ទះរបស់ពួកគេពីក្រុងប៉េកាំង ក្រុង Chengde និងកន្លែងផ្សេងទៀត ទៅកាន់ Saihanba ដោយប្តេជ្ញាចិត្តយ៉ាងមុតមាំថាបើមិនធ្វើឱ្យតំបន់ Saihanba ក្លាយជាពណ៌បៃតងនឹងមិនដកថយជាដាច់ខាត។
សព្វថ្ងៃនេះទំហំដីព្រៃរបស់ Saihanba បានកើនឡើងពី ២,៦ ហិកតា ដល់ ៧,៦៧៣៣ហិតា អត្រាគ្របដណ្តប់នៃព្រៃឈើបានកើនឡើងពី ១១.៤% ទៅ ៨២% ហើយវាការពារ ប្រភពទឹក និងបន្សុទ្ធទឹកសាបបាន ២៨៤ លានម៉ែត្រគីបជារៀងរាល់ឆ្នាំ។ ប្រជាជននៅ Saihanba បីជំនាន់បានកសាងតំបន់បៃតងនេះដោយប្រើយុវជន ញើស សឹងតែអាយុជីវិតរបស់ខ្លួន។ ចាប់តាំងពីការបង្កើតកសិដ្ឋានព្រៃឈើ Saihanba ក្នុងរយៈពេល ៦០ឆ្នាំមក មានប្ដីប្រពន្ធជាង២០ គូបានយាមល្បាតនៅកសិដ្ឋាន ព្រៃឈើ Saihanba ហើយមិនដែលកើតមានគ្រោះអគ្គិភ័យទេ។
នៅឆ្នាំ២០១៧ លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានផ្តល់អនុសាសន៍ដ៏សំខាន់អំពីរឿងរ៉ាវរបស់អ្នកសាងសង់កសិដ្ឋាន ព្រៃឈើ Saihanba ដោយបានកោតសរសើរចំពោះសកម្មភាពរបស់ពួកគេថា បានបង្កើតស្មារតី Saihanba ដែលចងចាំបេសកកម្ម ខិតខំបង្កើតអាជីព និងអភិវឌ្ឍបៃតង។
ប្រែពីវាលរហោស្ថានដ៏ធំល្វឹងល្វើយទៅជាសមុទ្រព្រៃបៃតង កសិដ្ឋានព្រៃឈើ Saihanba គឺជាផ្នែកដ៏រស់រវើកមួយនៅក្នុងប្រវត្តិសាស្ត្រដាំដើមឈើបង្កើតជាព្រៃឈើ របស់ប្រទេសចិនថ្មី៕