(ប៉េកាំង)៖ នាឆ្នាំ២០១៥ អំឡុងពេលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧០ លោក Xi Jinping ធ្លាប់បង្ហាញពីក្តីប្រាថ្នារបស់ខ្លួនកាលពី ៤០ឆ្នាំមុនថា «រឿងមួយដែលខ្ញុំរំពឹងយ៉ាងខ្លាំងគឺ ឱ្យបងប្អូនជនរួមជាតិហូបសាច់មួយពេលបានឆ្អែត ហើយមានសាច់ហូបជាញឹកញាប់»។
កាលនោះ យុវជន Xi Jinping ត្រូវចាត់បញ្ជូនឱ្យទៅធ្វើការនៅភូមិ Liangjiahe ក្រុង Yan`an ខេត្ត Shaanxi។ រយៈពេល ៧ ឆ្នាំនៅភូមិនោះ គាត់បានឃើញផ្ទាល់ភ្នែកនូវភាពកម្សត់លំបាក នៃជីវភាពរបស់ប្រជាជន បានរួមជាមួយអ្នកភូមិ ជីវិតក្រីក្រនៅជនបទចិន បានចារឹកយ៉ាងជ្រៅក្នុងដួងចិត្តរបស់លោក៖ «ជាង៤០ឆ្នាំកន្លងមក ខ្ញុំបានបំពេញការងារពីថ្នាក់ស្រុក ក្រុង ខេត្ត និងមជ្ឈិម ការជួយលុបបំបាត់ភាពក្រីក្រ ជាខ្លឹមសារសំខាន់មួយក្នុងចំណោមការងាររបស់ខ្ញុំ ដែលបានចំណាយកម្លាំងកាយចិត្តច្រើនបំផុត»។
បច្ចុប្បន្ននេះ ក្តីប្រាថ្នាដ៏សាមញ្ញរបស់លោកកាលពីរាប់សិបឆ្នាំមុន បានសម្រេចហើយ។ កាលពីចុងឆ្នាំ២០២០ ប្រទេសចិនបានលុបបំបាត់ភាពក្រីក្រខ្លាំងទាំងអស់។ បច្ចុប្បន្ន គិតជាមធ្យម ប្រជាជនចិនម្នាក់ៗអាចទទួលបានស្បៀងលើសពី 474 គីឡូក្រាម គឺខ្ពស់ជាងខ្សែបន្ទាត់សុវត្ថិភាពស្បៀងអាហារអន្តរជាតិ ពោលគឺមនុស្សម្នាក់ៗទទួលបានស្បៀង ៤០០ គីឡូក្រាម។
លោកមិនដែលបំភ្លេចការសន្យាជាមួយបងប្អូនជនរួមជាតិក្រីក្រនោះទេ។ នាខែកក្កដា ឆ្នាំ២០១៦ លោក Xi Jinping បានទៅដល់ភូមិភាគស្វយ័ត Ningxia ជាលើកទី៣ ដើម្បីបំពេញតាមការសន្យាកាលពីរដូវផ្ការីកជាច្រើនឆ្នាំមុន។
ទំព័រនៃប្រវត្តិសាស្ត្ររាប់ថយក្រោយដល់ឆ្នាំ១៩៩៧។ លោកXi Jinping កាលនោះជាលេខាធិការរងបក្សប្រចាំខេត្ត Fujian បានទៅដល់តំបន់ Xihaigu នៃភូមិភាគស្វយ័ត Ningxia ជាលើកទីមួយនៅខែមេសា ឆ្នាំនោះ ជីវភាពក្រីក្រនៅទីនោះបានធ្វើឱ្យលោករំជួលចិត្តយ៉ាងខ្លាំង។ បន្ទាប់មក លោកក៏ចាប់ផ្តើមជួយ Ningxia លុបបំបាត់ភាពក្រីក្រ។
នាខែមេសា ឆ្នាំ ២០០៨ លោក Xi Jinping ដែលកាលនោះជាអនុប្រធានរដ្ឋចិន បានទៅដល់ Ningxia ម្តងទៀតដើម្បីត្រួតពិនិត្យការងារ។ លោកបានសន្យាជាមួយមហាជននៅទីនោះថា៖ «ពេលបងប្អូនមានជីវភាពល្អជាងនេះហើយ ខ្ញុំនឹងមកម្តងទៀត»។
ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៦ ទីក្រុង Guyuan ដែលរាំងស្ងួតបានធ្លាក់ភ្លៀវមួយមេធំ មនុស្សម្នាទះដៃអបអរយ៉ាងសប្បាយរីករាយ ។ ខណៈនៅភូមិ Yangling លោក MaKe ដែលមានជីវភាពក្រីក្រ នឹកស្មានមិនដល់ទេថា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានមកដល់ផ្ទះរបស់ខ្លួន។
«ស្បៀងមានគ្រប់គ្រាន់ កូនៗបានចូលរៀន ការព្យាបាលជំងឺបង់ប្រាក់ ដោយធានារ៉ាប់រងសុខាភិបាលរបស់សហករណ៍ជនបទថ្មី អ៊ីចឹងជំហានលោកមានផែនការអ្វីដែរ?» លោក Xi Jinping បានសួរដោយទឹកមុខញញឹម និងបានរំពឹងថា៖ «ទីមួយការអប់រំកូនចៅត្រូវធ្វើឱ្យបានល្អ មួយទៀត ផលិតកម្មត្រូវលើកកម្ពស់ ដើម្បីបន្តបង្កើនប្រាក់ចំណូល»។
ពេលជួបសំណេះសំណាលជាមួយអ្នកភូមិក្នុងផ្ទះអ្នកក្រីក្រ លោក Xi Jinping បានប្រាប់កម្មាភិបាលជួយលុបបំបាត់ភាពក្រីក្រក្នុងតំបន់នោះថា៖ «ឧស្សាហកម្មនៅតែជាមាគ៌ាមូលដ្ឋាន សម្រាប់ចេញផុតពីភាពក្រីក្រ ត្រូវបន្តគាំទ្រឱ្យបានល្អ»។
សូមបញ្ជាក់ថា បច្ចុប្បន្ន បច្ចេកទេសដាំផ្សិតដែលអាចហូបបាន គឺជាឧស្សាហកម្មបង្កើនប្រាក់ចំណូលនៃភូមិភាគ Ningxia ដែលជាគម្រោងជួយលុបបំបាត់ភាពក្រីក្រគាំទ្រដោយខេត្ត Fujian ដែលជំរុញដោយលោក Xi Jinping។
កម្មាភិបាលជួយលុបបំបាត់ភាពក្រីក្រប្រចាំភូមិចាំច្បាស់ថា មុនចេញពីភូមិ Yangling អ្នកភូមិតំបន់ជុំវិញបានឈរពេញផ្លូវ ដើម្បីជូនដំណើរលោក Xi Jinping ភ្លៀងមិនទាន់រាំង មនុស្សម្នាទម្លាក់ឆត្រចុះដើម្បីទះដៃយ៉ាងកក់ក្តៅ និងចាប់ដៃជាមួយលោក អ្នកខ្លះជូតទឹកភ្នែកទាំងទឹកមុខញញឹម។
ក្នុងចិត្តរបស់លោក Xi Jinping ការសន្យាដ៏ធំបំផុតគឺ សង្ឃឹមថាប្រទេសចិននឹងកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ។ ដើម្បីសម្រេចក្តីប្រាថ្នានេះ លោកតែងចុះទៅត្រួតពិនិត្យការងារនៅតាមមូលដ្ឋាននិងទៅមើលផ្ទាល់តាមផ្ទះរបស់អ្នកក្រីក្រ ដើម្បីស្តាប់សំឡេងពិតៗរបស់ប្រជាជន។ លោកក៏តែងតែលើកទឹកចិត្តដល់បងប្អូនជនរួមជាតិថា ឱ្យតែមានជំនឿចិត្ត ដីលឿងក៏អាចក្លាយជាមាស ព្រោះជីវភាពល្អបវរទទួលសុទ្ធតែបានពីការខិតខំតស៊ូ។
នាថ្ងៃទី១ខែកក្កដា ឆ្នាំ២០២១ ប្រទេសចិនបានប្រកាសជាផ្លូវការថា បានសម្រេចការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ៕
Photo
*យុវជន Xi Jinping ធ្វើការនៅភូមិ Liangjiahe ក្រុងYan`an ខេត្ត Shaanxi
*សហគមន៍Liangjiahe ស្រុកYanchuan ខេត្ត Shaanxi ថតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០
*កម្មករក្រុមហ៊ុនបច្ចេកទេសកសិកម្មពិនិត្យបន្លែដាំក្នុងទឹក ថតនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០
*កសិករខេត្តJilin បើកម៉ាស៊ីនច្រូតស្រូវ ថតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩
*អ្នកភូមិMinning ភូមិភាគNingxiaពិនិត្យសភាពលូតលាស់នៃផ្សិត(ថតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨)