(កាប៊ុល)៖ សេតវិមានបាននិយាយថា មនុស្សប្រហែល ២១,៦០០នាក់ ត្រូវបានជម្លៀសដោយសុវត្ថិភាពចេញពីអាហ្វហ្គានីស្ថានដែលគ្រប់គ្រងដោយតាលីបង់ ក្នុងរយៈពេល២៤ ម៉ោងកន្លងទៅ ដែលបានបញ្ចប់នៅព្រឹកថ្ងៃអង្គារនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន ABC នៅយប់ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។
ជើងហោះហើរយោធាអាមេរិក 32 C-17s និង 5 C-130s បានដឹកអ្នកជម្លៀសប្រហែល ១២,៧០០នាក់ ខណៈមនុស្សចំនួន ៨,៩០០នាក់បន្ថែមទៀត បានហោះហើរតាមជើងហោះហើរលេខ 57 របស់សម្ព័ន្ធមិត្តអាមេរិក។
អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោក John Kirby បាននិយាយ ការដែលអាចជម្លៀសមនុស្សដ៏ច្រើនក្នុងរយេះពេលដ៏ខ្លីនេះ ធ្វើទៅបានក៏ព្រោះតែមានរការជួយសម្របសម្រួលដោយមេបញ្ជាការតាលីបង់ ក្នុងការទទួលជនភៀសខ្លួនចូលក្នុងអាកាសយានដ្ឋាន។
គួរបញ្ជាក់ថា ចំពេលប្រតិបត្តិការដ៏តានតឹងក្នុងជម្លៀសមនុស្សចេញពីប្រទេសអាហ្វហ្គានីស្ថាននេះ នាយក CIA លោក William Burns បានធ្វើដំណើរដោយសម្ងាត់ទៅកាន់ទីក្រុងកាប៊ុលកាលពីថ្ងៃចន្ទ ដើម្បីជួបជាមួយមេដឹកនាំនយោបាយកំពូលរបស់តាលីបង់ ខណៈដែលកាលបដិច្ឆេទផុតកំណត់សម្រាប់ការជម្រ្លៀស នៅមិនសល់ត្រឹមមួយសប្តាហ៍ទៀតទេ៕