(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២១០, ៨៤៥,៤២៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,៤១៧,៣៨៥នាក់ និងជាសះស្បើយឡើងវិញ ១៨៨,៧៧៤,០២៦នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៨,២៣១,៧៨៧នាក់ ស្លាប់ចំនួន ៦៤៣,១១២នាក់ និងជាសះស្បើយចំនួន ៣០,៣៩០,៦៦៩នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣២,៣៥៨,២១០នាក់ ស្លាប់ចំនួន ៤៣៣,៦២២នាក់ និងជាសះស្បើយ ៣១,៥៥៤, ១៣២នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២០, ៤៩៤,២១២នាក់ ស្លាប់ ៥៧២,៧៣៣នាក់ និងជាសះស្បើយ ១៩,៣៩៣,០៤៧នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖