(តូក្យូ)៖ ក្រសួងការបរទេសបាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលជប៉ុនបានជម្លៀសបុគ្គលិកទាំងអស់ចេញពីស្ថានទូតរបស់ខ្លួនក្នុងទីក្រុងកាប៊ុល ដោយសារតែស្ថានការណ៍សន្តិសុខកាន់តែយ៉ាប់យ៉ឺននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់ឡើងគ្រប់គ្រងអំណាច។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១។
ជប៉ុនបានបង្កើតការិយាល័យបណ្តោះអាសន្នមួយនៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី សម្រាប់បន្តប្រតិបត្តិការរបស់ស្ថានទូត។
គួរបញ្ជាក់ថា បើយោងតាមក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា មន្ត្រីការទូតជប៉ុនចំនួន១២ រូបបានមកដល់ទីក្រុងឌូបៃនៅថ្ងៃអង្គារនេះ តាមរយៈយន្តហោះយោធារបស់ប្រទេសជាមិត្ត បន្ទាប់ពីស្ថានទូតរបស់ខ្លួននៅទីក្រុងកាប៊ុលត្រូវបានបិទកាលពីថ្ងៃអាទិត្យ៕