(ប៉េកាំង)៖ យោងតាមទិន្នន័យស្ថិតិអំពីជំងឺកូវីដ ១៩ ដែលប្រកាសដោយសកលវិទ្យាល័យ Johns Hopkins របស់អាមេរិកបានឱ្យដឹងថា គិតមកទល់ម៉ោង ១០ កាលពីថ្ងៃទី ១២ ខែសីហា តាមម៉ោងក្រុងប៉េកាំង អាមេរិកបានរកឃើញករណីឆ្លងវីរុសជំងឺកូវីដ ១៩ សរុបលើសពី ៣៧ លាននាក់ ករណីស្លាប់សរុបបានលើសពី ៦៣ ម៉ឺននាក់ ។

នាពេលថ្មីៗកន្លងទៅនេះ ព័ត៌មានអំពី"ករណីឆ្លងជំងឺកូវីដ ១៩ ដំបូងបង្អស់"នៅអាមេរិកបានបណ្តាលឱ្យមានការចាប់អារម្មណ៍និងពិភាក្សាយ៉ាងច្រើនលើបណ្តាញអ៊ីនធើណេត ។ ពេលវេលាដែលអាមេរិកបានរាយការណ៍រកឃើញករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងគឺ ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២០។ ប៉ុន្តែមានប្រជាជននិងអ្នកសារព័ត៌មានកាន់តែច្រើនឡើងៗបានធ្លាយឱ្យដឹងថា ជំងឺកូវីដ ១៩ បានចាប់ផ្តើមរាតត្បាតនៅមុនពេលការរាយការណ៍ជាផ្លូវការ ។ ចំណែកឯក្នុងអំឡុងពេលការប្រកួតកីឡាយុទ្ធជនពិភពលោកលើកទី ៧ ក្រុងវូហានកាលពីខែតុលា ឆ្នាំ ២០១៩ ទង្វើរបស់អត្តពលិកអាមេរិកក៏ធ្វើឱ្យអ្នកផងចោទជាមន្ទិលសង្ស័យ។

កាលពីខែមីនា ឆ្នាំនេះ លោក George Webb អ្នកសារព័ត៌មានស៊ើបអង្កេតនៅក្រុងវ៉ាស៊ីនតោននៃអាមេរិកបានបង្ហោះវីដេអូនៅលើបណ្តាញទំនាក់ទំនងសង្គម ហើយបានលើកឡើងថា អត្តពលិកអាមេរិកដែលបានចូលរួមការប្រកួតកីឡាយុទ្ធជនពិភពលោកលើកទី ៧ ក្រុងវូហាន ឆ្នាំ ២០១៩ ទំនងជា"ករណីឆ្លងជំងឺកូវីដ ១៩ ដំបូងបង្អស់"ដែលបណ្តាលឱ្យផ្ទុះការរីករាលដាលនៃជំងឺកូវីដ ១៩ នៅពេលដំបូង។ បន្ទាប់ពីដំណឹងនេះត្រូវបានផ្សព្វផ្សាយ មតិសាធារណៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ខណៈពេលអ្នកផងទាំងពួងបានផ្តោតសំខាន់ទៅលើការប្រកួតកីឡាយុទ្ធជនពិភពលោកលើកទី ៧ ឆ្នាំ ២០១៩ អាចរកឃើញទង្វើខុសទំនងគ្រប់បែបយ៉ាងរបស់អត្តពលិកអាមេរិក ហើយទាមទារអាមេរិកផ្តល់ចម្លើយឱ្យបានច្បាស់ទៅកាន់ពិភពលោក។

បញ្ហាចោទជាមន្ទិលសង្ស័យទីមួយ គឺ តើអត្តពលិកអាមេរិកបានកើតមានជំងឺអី?
កាលពីខែតុលា ឆ្នាំ ២០១៩ អាមេរិកបានចាត់បញ្ជូនគណៈប្រតិភូកីឡាចំនួនជាង ៣០០ នាក់ទៅកាន់ទីក្រុងវូហានដើម្បីចូលរួមការប្រកួតកីឡាយុទ្ធជនពិភពលោកលើកទី ៧ ។ ក្នុងអំឡុងពេលនោះ អត្តពលិកអាមេរិកចំនួន ៥ នាក់បានលេចចេញរោគសញ្ញនៃជំងឺឆ្លងជាបន្តបន្ទាប់ ដូចជា គ្រុនក្តៅ ក្អកនិងចុះរាកជាដើម ហើយត្រូវបានដឹកជញ្ជូនទៅដល់មន្ទីរពេទ្យមួយនៅក្រុងវូហានដើម្បីព្យាបាលជំងឺ។ លទ្ធផលវិនិច្ឆ័យជាជំហានដំបូងនៅពេលនោះ គឺ បានកើតមានជំងឺគ្រុនចាញ់ ប៉ុន្តែនេះបានធ្វើឱ្យសាធារណជនមានការងឿងឆ្ងល់ ពោលគឺ បច្ចុប្បន្ននេះ មិនថានៅអាមេរិកឬក៏ប្រទេសចិនក៏ដោយ ជំងឺគ្រុនចាញ់ត្រូវបានលុបបំបាត់ជាមូលដ្ឋានរួចហើយ។ កាលពីខែកក្កដា ឆ្នាំនេះ អង្គការសុខភាពពិភពលោកបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានដោយបានប្រកាសថា ប្រទេសចិនទទួលបានការបញ្ជាក់ទទួលស្គាល់ជាផ្លូវការពីអង្គការសុខភាពពិភពលោកលើវិស័យការលុបបំបាត់ជំងឺគ្រុនចាញ់។ ហេតុនេះបានជា តើយុទ្ធជនអាមេរិកបានឆ្លងជំងឺគ្រុនចាញ់យ៉ាងដូចម្តេច?
បញ្ហាចោទជាមន្ទិលសង្ស័យទីពីរ គឺ ហេតុអ្វីបានជាអាមេរិកបានប្រញាប់ចាត់បញ្ជូនយន្តហោះចម្បាំងទទួលជនអាមេរិកចំនួន ៥ នាក់នេះត្រឡប់ទៅស្រុកវិញ?
មានមនុស្សចោទសួរថា ប្រសិនបើពិតជាកើតមានជំងឺគ្រុនចាញ់មែន នេះអាចទទួលព្យាបាលរោគទាំងស្រុងនៅប្រទេសចិន មិនបាច់ត្រឡប់ទៅអាមេរិកវិញទេ។ ទោះបីជាចង់ត្រឡប់ទៅប្រទេសខ្លួនវិញដើម្បីព្យាបាលជំងឺក៏ដោយ ក៏អាចជិះយន្តហោះស៊ីវិលបាន។ ហេតុអ្វីបានជាអាមេរិកមិនស្តាយចំណាយសោហ៊ុយយ៉ាងច្រើននិងប្រញាប់ចាត់បញ្ជូនយន្តហោះចម្បាំងទទួលពួកគេត្រឡប់ទៅស្រុកវិញ?

តាមពិតទៅ បន្ទាប់ពីរយុទ្ធជនទាំង ៥ នាក់នេះត្រូវទទួលយកទៅស្រុកវិញតាមរយៈយន្តហោះពិសេសគ្រាន់តែពីរថ្ងៃទៀត អត្តពលិកយោធាអាមេរិកដទៃទៀតដែលចូលរួមការប្រកួតលើកនេះក៏ត្រឡប់ទៅអាមេរិកវិញ។ ហេតុអ្វីបានជាមនុស្សទាំង ៥ នាក់នេះប្រញាប់ត្រឡប់ទៅប្រទេសវិញដល់កម្រិតយ៉ាងនេះ? បញ្ហាចោទជាមន្ទិលសង្ស័យទីបី គឺ ហេតុអ្វីបានជាមិនប្រកាសជាសាធារណៈនូវរបាយការណ៍ស្តីពីវិនិច្ឆ័យរោគរបស់យុទ្ធជនទាំង ៥ នាក់នេះ? អ្វីដែលគួឱ្យមានឆ្ងល់នោះ គឺ បន្ទាប់ពីបានវិលត្រឡប់ទៅអាមេរិកវិញ យុទ្ធជនទាំង ៥ នាក់នេះក៏គ្មានព័ត៌មានអីទាល់តែសោះ។ ដោយឡែកអាមេរិកបានបិទបាំងព័ត៌មានចំពោះខាងក្រៅ មិនដែលប្រកាសរបាយការណ៍ស្តីពីការធ្វើតេស្តករណីចម្លងពាក់ព័ន្ធទៅកាន់មជ្ឈដ្ឋានខាងក្រៅនោះឡើយ។ ការចំណាយកម្លាំងកាយចិត្តជាច្រើនបែបនេះ ប៉ុន្តែអាមេរិកមិនបានធ្វើការពន្យល់ដ៏សមហេតុផលនោះទេ ដូច្នេះ ធ្វើឱ្យមជ្ឈដ្ឋានខាងក្រៅចោទជាមន្ទិលសង្ស័យដោយខានមិនបានទេ។

បញ្ហាចោទជាមន្ទិលសង្ស័យទី ៤ គឺ ហេតុអ្វីបានជាគណៈប្រតិភូកីឡាអាមេរិកមិនបានដណ្តើមមេដាយមាសទោះបីជាមួយគ្រឿងក៏ដោយ?
តាមការផ្សាយដំណឹងបានឱ្យដឹងថា ក្នុងគណៈប្រតិភូកីឡាអាមេរិកចំនួន ៣០០ នាក់ដែលចូលរួមការប្រកួតលើកនេះ មានកីឡាករ កីឡាការិនីដែលមានកម្លាំងខ្លាំងក្លាមិនតិចទេ។ ហេតុអ្វីបានជាពួកគេមិនបានដណ្តើមមេដាយមាសណាមួយនោះទេ?

សូមរំលឹកថា ក្នុងនាមជាគណៈប្រតិភូកីឡាដែលបានចូលរួមការប្រកួតកីឡាយុទ្ធជនពិភពលោក ៦ លើក អាមេរិកបានធ្វើការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរៀបចំចូលរួមការប្រកួតកីឡាយុទ្ធជនពិភពលោកលើកទី ៧ ហើយមានកីឡាករនិងក្រុមកីឡាដែលមានកម្លាំងខ្លាំងក្លាមិនតិចទេ។ យ៉ាងណាមិញ អាមេរិកមិនបានដណ្តើមមេដាយមាសណាមួយទេ នេះជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្រការប្រកួតកីឡាយុទ្ធជនពិភពលោក ទីបំផុត អាមេរិកជាប់ចំណាត់ថ្នាក់ទី ៣៥ ក្នុងតារាមេដាយដែលធ្វើឱ្យអ្នកផងនឹកស្មានមិនដល់។ សកម្មភាពខុសពីធម្មតារបស់អាមេរិកបែបនេះធ្វើឱ្យអ្នកផងចោទសួរពីគោលបំណងរបស់អាមេរិកក្នុងការចូលរួមការប្រកួតកីឡាលើកនេះ។

នាពេលថ្មីៗកន្លងទៅនេះ អ្នកប្រើបណ្តាញអ៊ីនធឺណែតចិនបានបង្ហោះវីដេអូខ្នាតខ្លីមួយលើបណ្តាញទំនាក់ទំនងសង្គមនៅក្រៅប្រទេសដែលបានលាតត្រដាងនូវការពិតជាក់ស្តែងរបស់បន្ទប់ពិសោធន៍ជីវសាស្រ្ត Fort Detrick អាមេរិក វីដេអូនេះទទួលបានការចាប់អារម្មណ៍យ៉ាងទូលំទូលាយនិងប្រតិកម្មយ៉ាងខ្លាំងពីសំណាក់អ្នកប្រើបណ្តាញអ៊ីនធឺណែត ។ អ្នកប្រើបណ្តាញអ៊ីនធឺណែតជាច្រើនបាននិយាយត្រង់ៗថា គួរតែធ្វើការស៊ើបអង្កេតឱ្យបានជ្រះស្រឡះ ! គួរតែផ្តល់ការពិតដល់ពិភពលោក !
ហេតុអ្វីបានជាអ្នកប្រើបណ្តាញអ៊ីនធឺណែតមានការខឹងសម្បាដូច្នេះ? តើការពិតដែលពួកគេអំពាវនាវឱ្យធ្វើការស៊ើបអង្កេតជាអ្វីខ្ល? មូលហេតុ គឺ ពាក់ព័ន្ធនឹងបញ្ហតាមដានរកប្រភពដើមនៃវីរុសជំងឺកូវីដ ១៩។

តាំងពីដើមមក អាមេរិកក៏ចចេសធ្វើឱ្យបញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩ ក្លាយជាបញ្ហានយោបាយនិងទម្លាក់កំហុសទៅលើប្រទេសចិន តែបែរជារក្សាភាពស្ងៀមស្ងាត់ចំពោះបញ្ហាថា តើវីរុសបានធ្លាយចេញពីបន្ទប់ពិសោធន៍ជីវសាស្រ្ត Fort Detrick ឬទេ។ ដើម្បីស្វែងយល់ពីការពិត អ្នកប្រើបណ្តាញអ៊ីនធឺណែតចិនបានផលិតវីដេអូមួយ ក្នុងន័យ លាតត្រដាងនូវការសម្ងាត់ដែលមានចំណងជើងថា «បញ្ហាចោទជាមន្ទិលសង្ស័យចំពោះបន្ទប់ពិសោធន៍ជីវសាស្រ្ត Fort Detrick»
វីដេអូនេះបានរំលឹកឡើងវិញពីទំនាក់ទំនងដ៏ស្រពិចស្រពិលរវាងការរីករាលដាលនៃជំងឺកូវីដ ១៩ និងបន្ទប់ពិសោធន៍ជីវសាស្រ្ត Fort Detrick របស់អាមេរិក ។ មុនពេលផ្ទុះការរីករាលដាលនៃជំងឺកូវីដ ១៩ ជាសកល អាមេរិកបានកើតឡើង "រឿងចៃដន្យ" ជាច្រើន ពោលគឺ កាលពីខែកក្កដា ឆ្នាំ ២០១៩ អាមេរិកបានផ្ទុះករណីដ៏សម្ងាត់ពាក់ព័ន្ធនឹងរលាកសួតដោយសារបារីអេឡិចត្រូនិក ហើយអ្នកជំងឺមានរោគសញ្ញាប្រហាក់ប្រហែលគ្នាជាមួយអ្នកឆ្លងជំងឺកូវីដ ១៩។ ស្ទើរតែក្នុងពេលជាមួយគ្នានេះ បន្ទប់ពិសោធន៍ជីវសាស្រ្ត Fort Detrick ស្រាប់តែបិទទ្វារ។ ជាងនេះទៅទៀត សហគមន៍ថែទាំមនុស្សចាស់ជរានៅក្បែរបន្ទប់ពិសោធន៍ជីវសាស្រ្ត Fort Detrick ក៏បានលេចចេញករណីជំងឺផ្លូវដង្ហើមដែលមិនដឹងមូលហេតុ បន្ទាប់មក អាមេរិកបានធ្វើការហាត់សមដើម្បីទប់ទល់នឹងជំងឺឆ្លងកម្រិតខ្ពស់។ល។

គួរឱ្យបញ្ជាក់ថា ករណីជំងឺផ្លូវដង្ហើមដែលមិនដឹងមូលហេតុ ការដែលស្រាប់តែបិទបន្ទប់ពិសោធន៍ព្រមទាំងធ្វើការហាត់សមដើម្បីទប់ទល់នឹងជំងឺឆ្លងដែលមានរោគសញ្ញាប្រហាក់ប្រហែលជាមួយជំងឺកូវីដ ១៩ ។ល។ "រឿងចៃដន្យ"ទាំងនេះធ្វើឱ្យពិភពលោកដែលកំពុងទទួលរងទុក្ខវេទនាយ៉ាងខ្លាំងពីជំងឺកូវីដ ១៩ ចង់ស្វែងរកពីការពិតឱ្យបានច្បាស់ ។

ខណៈពេលវីដេអូឃ្លីបនេះត្រូវបានបង្ហោះ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងទូលំទូលាយពីសំណាក់អ្នកប្រើបណ្តាញអ៊ីនធឺណែតបរទេសក៏ដោយ ។ អ្នកប្រើបណ្តាញអ៊ីនធឺណែតបរទេសបាននិយាយត្រង់ៗថា៖ហេតុអ្វីបានជាសហរដ្ឋអាមេរិកបានទាមទារម្តងហើយម្តងទៀតឱ្យធ្វើការស៊ើបអង្កេតចំពោះបន្ទប់ពិសោធន៍ក្រុងវូហាន តែបែរជាមិនអនុញ្ញាតឱ្យធ្វើការស៊ើបអង្កេតចំពោះបន្ទប់ពិសោធន៍ជីវសាស្រ្ត Fort Detrick ជាប់រហូត ? តើបន្ទប់ពិសោធន៍នេះមានការសម្ងាត់អីខ្លះ ?
វីដេអូឃ្លីបនេះទទួលបានការទទួលស្គាល់ពីអ្នកប្រើបណ្តាញអ៊ីនធឺណែតបរទេស ប្រការនេះបានបង្ហាញពីការមិនពេញចិត្តចំពោះអាមេរិកដែលបានបដិសេធទទួលការស៊ើបអង្កេតពីអង្គការសុខភាពពិភពលោកនិងទម្លាក់កំហុសទៅលើប្រទេសចិន ។

ការយកចិត្តទុកដាក់របស់អ្នកប្រើបណ្តាញអ៊ីនធឺណែតទាំងជាតិនិងអន្តរជាតិចំពោះវីដេអូឃ្លីបខ្នាតខ្លីនេះ ក៏បានបង្ហាញយ៉ាងច្បាស់ថា៖ទាក់ទិននឹងបញ្ហាពិភាក្សាសាធារណៈជាសកលដូចជាបញ្ហាស្តីពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩ បែបនេះ មិនថាសាធារណៈជននៃប្រទេសណាក៏ដោយ ក៏សុទ្ធតែមានសិទ្ធិចោទជាមន្ទិលសង្ស័យនិងធ្វើការបកស្រាយ។

ការរីករាលដាលនៃជំងឺឆ្លងហាក់ដូចជាកញ្ចក់ដែលអាចបង្ហាញពីភាពយុត្តិធម៌និងភាពក្រខ្វក់។ អ្នកនយោបាយអាមេរិកមួយចំនួនមិនត្រឹមតែមិនអើពើពីសុវត្ថិភាពអាយុជីវិតរបស់ពលរដ្ឋប្រទេសខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏អើពើនឹងការស្លាប់និងរស់របស់ប្រជាជននៃប្រទេសដទៃទៀតផងដែរ។ មិនត្រឹមតែប៉ុណ្ណឹង ពួកគេបានទម្លាក់កំហុសទៅឱ្យប្រទេសផ្សេងតាមទំនើងចិត្តនិងធ្វើឱ្យបញ្ហាតាមដានរកប្រភពដើមនៃការរីករាលដាលនៃជំងឺឆ្លងក្លាយជាបញ្ហានយោបាយ បន្តុះបង្អាប់ប្រទេសផ្សេងទៀតដោយយកវីរុសធ្វើជាលេស ហើយបានបង្កជាភាពតានតឹងក្នុងតំបន់ជាបន្តបន្ទាប់ដើម្បីបិទបាំងបញ្ហាក្នុងសង្គមនិងអសមត្ថភាពក្នុងអភិបាលកិច្ចរបស់ប្រទេសខ្លួន។

ប្រឈមនឹងបញ្ហាចោទជាមន្ទិលសង្ស័យដូចពោលខាងលើនេះ ពិភពលោកទាមទារអាមេរិកប្រកាសជាសាធារណៈនូវព័ត៌មានពាក់ព័ន្ធគួរតែផ្តល់ចម្លើយវិជ្ជមានដល់សហគមន៍អន្តរជាតិក្នុងពេលឆាប់ៗ៕ (#CCFR Comment#)