Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin នឹងលាលែងពីតំណែងនៅថ្ងៃចន្ទស្អែកនេះ, នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក (Video inside)

15-08-2021 14:16

(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មូហៃយ៉ីដឌីន យ៉ាស់ស៊ីន (Muhyiddin Yassin) នឹងលាលែងចេញពីតំណែងនៅថ្ងៃចន្ទ ស្អែកនេះ ក្រោយបាត់បង់ការគាំទ្រពីគណបក្សកាន់អំណាច។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១។

សារព័ត៌មានម៉ាឡេស៊ី Malaysiakini ដោយផ្អែកលើការស្រង់សម្ដីពីលោក មហាំម៉ាត់ រីដហ្សូអាន់ មហាំម៉ាត់ យូសុះ (Mohd Redzuan Md Yusof) ជារដ្ឋមន្ត្រីម្នាក់នៅក្នុងជួរគណៈរដ្ឋមន្ត្រីរបស់លោក Muhyiddin។ លោក Mohd Redzuan បានបន្ថែមថាលោក Muhyiddin នឹង ដាក់លិខិតលាលែងពីតំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជូនព្រះមហាក្សត្រនៅថ្ងៃចន្ទស្អែកនេះ។ «នៅថ្ងៃស្អែកនេះ (ថ្ងៃចន្ទ) នឹងមាន កិច្ចប្រជុំពិសេសមួយរបស់គណៈរដ្ឋមន្ត្រី ហើយបន្ទាប់ពីនោះ គាត់ (Muhyiddin) នឹងធ្វើដំណើរទៅកាន់ព្រះបរមរាជវំាងដើម្បូដាក់លិខិត លាលែងតំណែងរបស់លោក»។ នេះជាការគូសបញ្ជាក់របស់លោក Mohd Redzuan ដែលត្រូវដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Malaysiakini ។

ប៉ុន្តែ មកទល់នឹងពេលនេះ លោក Mohd Redzuan និងគណៈរដ្ឋមន្ត្រីរបស់លោក Muhyiddin មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីឆ្លើយតប ទៅនឹងការចុះផ្សាយរបស់សារព័ត៌មាន Malaysiakini នៅឡើយទេ។