(ប៉េកាំង)៖ «ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ អ្នកនយោបាយក្រុងវ៉ាស៊ីនតោន បានសំដៅចំពោះប្រទេសចិនជាប់រហូតមក ដើម្បីចៀសវាងពីទំនួលខុសត្រូវនៃភាពបរាជ័យ ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង» នេះគឺជាការវាយតម្លៃរបស់លោក Graham Allison បញ្ញវន្តដ៏ល្បីឈ្មោះរបស់អាមេរិក។ លោកបាននិយាយដោយត្រង់ៗថា គោលបំណងនយោបាយរបស់អ្នកនយោបាយអាមេរិក គឺចង់ «ទម្លាក់កំហុស» ទៅឱ្យប្រទេសចិន។
តាមពិតទៅ ដើមឡើយ ការរីករាលដាលនៃជំងឺកូវីដ១៩ គឺជាគ្រោះមហន្តរាយផ្នែកសុខាភិបាលសាធារណៈជាសកលមួយលើក ប៉ុន្តែអ្នកនយោបាយអាមេរិក បានធ្វើឱ្យរឿងនេះក្លាយជាអាវុធ ក្នុងន័យបង្កជាការប៉ះទង្គិចរវាងប្រទេសធំៗ។
នៅពេលទើបបានផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋាភិបាលអាមេរិកកាលនោះ មិនអើពើនឹងការព្រមានជាមុនរបស់ប្រទេសចិន និងអង្គការសុខភាពពិភពលោក បានខកខានឱកាសល្អបំផុតសម្រាប់បង្ការនិងគ្រប់គ្រងជំងឺឆ្លង។ ដល់ពេលដែលជំងឺកូវីដ១៩ បានរាតត្បាតយ៉ាងធ្ងន់ធ្ងរនៅទូទាំងប្រទេសអាមេរិក ដើម្បីច្រាលចោលទំនួលខុសត្រូវ និងអសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង អ្នកនយោបាយអាមេរិកកាលនោះ បានហៅវីរុសកូវីដ១៩ថាជា «វីរុសចិន» «វីរុសក្រុងវូហាន» ដោយចេតនា ហើយប៉ុនប៉ងធ្វើឱ្យពិភពលោកទាំងមូល ផ្តោតសំខាន់ទៅលើប្រទេសចិន។
ក្រៅពីនេះ ប្រព័ន្ធសារព័ត៌មានសំខាន់ៗមួយចំនួន និងអ្នកនយោបាយពួកស្តាំនិយមរបស់អាមេរិក ក៏បានបង្ករឿងព្រមៗគ្នា ដោយបានប្រឌិត និងផ្សព្វផ្សាយពាក្យភូតកុហកដែលថា «វីរុសបានធ្លាយចេញពីបន្ទប់ពិសោធន៍ចិន» ជាដើម ក្នុងន័យបំភាន់ភ្នែករបស់សហគមន៍អន្តរជាតិ ។
នាពេលថ្មីៗកន្លងទៅនេះ ក្នុងសិក្ខាសាលាមួយលើក លោក Martin Jacques បញ្ញវន្តអង់គ្លេសបាននិយាយត្រង់ៗថា «ចាប់ពីពេលដំបូងនៃការរីករាលដាលរបស់ជំងឺកូវីដ១៩មក អាមេរិកក៏បានតម្កល់ភូមិសាស្ត្រនយោបាយលើវិទ្យាសាស្ត្រ» អាមេរិកបានខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីបង្វែរការយកចិត្តទុកដាក់របស់ប្រជាជន ចំពោះសភាពការណ៍ជាក់ស្តែង។
ប៉ុន្តែការលាបពណ៌លើប្រទេសដទៃ មិនអាចច្រានចោលកំហុសរបស់ខ្លួននោះឡើយ។ តើការរីករាលដាលនៃជំងឺកូវីដ១៩ បានចាប់ផ្តើមលេចចេញ នៅអាមេរិកនៅពេលណា ? តើប្រភពដើមនៃការរីករាលដាលនៃជំងឺឆ្លង មានទំនាក់ទំនងជាមួយបន្ទប់ពិសោធន៍ជីវសាស្ត្ររបស់អាមេរិកទេឬ? សំដៅចំពោះបញ្ហាចោទជាមន្ទិលសង្ស័យជាច្រើន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់អាមេរិក ប្រទេសជាច្រើននៅលើពិភពលោក បានបំផុសសកម្មភាពរួមគ្នាស៊ីញេឈ្មោះ ក្នុងន័យទាមទារឱ្យអង្គការសុខភាពពិភពលោក ធ្វើការស៊ើបអង្កេតចំពោះអាមេរិក។ កលល្បិច «ទម្លាក់កំហុស» របស់ជនជាតិអាមេរិកមួយចំនួន មិនអាចបោកបញ្ឆោតពិភពលោកនោះឡើយ។
អនុលោមតាមទិន្នន័យថ្មីបំផុត នៃមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់អាមេរិកបានឱ្យដឹងថា ក្នុងមួយខែកន្លងទៅនេះ ជនជាតិអាមេរិក ដែលស្នាក់នៅសហគមន៍មាន «ហានិភ័យខ្ពស់» នៃការរីករាលដាលរបស់ជំងឺឆ្លង បានកើនឡើងពី ១៩ភាគរយ ដល់៩០ភាគរយ។ នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មាន CNN អាមេរិក បានចេញផ្សាយផែនទី អំពីការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានបង្ហាញថា ក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ អាមេរិកស្ទើរតែទាំងមូល បានក្លាយជាតំបន់ហានិភ័យខ្ពស់ពណ៌ក្រហម។ ដូចនេះ កំហុសធំៗបែបនេះ អ្នកនយោបាយអាមេរិកមិនអាចទម្លាក់ឱ្យអ្នកដទៃទេ សូម្បីតែបានប្រើកលល្បិចដ៏គ្រប់បែបយ៉ាង។
ផ្ទុយទៅវិញ ពួកគេកាន់តែប្រញាប់ទម្លាក់កំហុសនិងច្រានចោលទំនួលខុសត្រូវ ក៏កាន់តែធ្វើឱ្យពិភពលោកឃើញច្បាស់ ពីភាពតប់ប្រមល់និងភ័យខ្លាចរបស់អាមេរិក ដែលបានទទួលបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងកាន់តែមិនអាចបិទបាំងនូវ ការចោទជាមន្ទិលសង្ស័យរបស់អាមេរិកនោះឡើយ។ «ប្រទេសជាប់លេខមួយនៅលើពិភពលោក ក្នុងការទម្លាក់កំហុសនយោបាយឱ្យអ្នកដទៃ» កលក្បិចរបស់អាមេរិកដែល «ទម្លាក់កំហុសទៅឱ្យប្រទេសដទៃ» និងបោកបញ្ឆោតខ្លួនឯង គួរតែបញ្ចប់ហើយ ៕