(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩៩ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ។
បើតាមគណៈកម្មការសុខាភិបាលជាតិចិន (NHC) ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ៤៧ករណី ជាករណីឆ្លងក្នុងសហគមន៍ក្នុងនោះរួមមាន៖ ២៦ករណីត្រូវបានរកឃើញនៅក្នុងខេត្តជាំងស៊ូ (Jiangsu), ១៤ករណីនៅក្នុងខេត្តហឺណាន (Henan), ០៤ករណីនៅក្នុងខេត្តហ៊ូប៉ី (Hubei), ០២ករណីនៅក្នុងខេត្តហ៊ូណាន (Hunan), និង ០១ករណីទៀតនៅក្នុងខេត្តយូណា (Yunnan)។
ដោយឡែក ៥២ករណីផ្សេងទៀត ជាករណីនាំចូលក្នុងនោះរួមមាន៖ ១៧ករណីត្រូវបានរកឃើញនៅក្នុងខេត្ត Henan, ០៩ករណីនៅក្នុងខេត្តក្វាងទុង (Guangdong), ០៩ករណីនៅក្នុងខេត្ត Yunnan, ០៧ករណីនៅក្នុងខេត្តក្វាងស៉ី (Guangxi), ០៥ករណីនៅក្នុងទីក្រុងសៀងហៃ (Shanghai), ០២ករណីនៅក្នុងខេត្តស៉ីឈាន់ (Sichuan), ០១ករណីនៅក្នុងខេត្តលាវនីង (Liaoning), ០១ករណីនៅក្នុងខេត្តសានទុង (Shandong) និង ០១ករណីទៀតនៅក្នុងខេត្តសានស៉ី (Shaanxi)។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសចិនបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៩៤,២៦០ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦ករណី និងអ្នកជាសះស្បើយ ៨៧,៧៤០នាក់៕