(កាប៊ុល)៖ ស្ថានទូតអាមេរិកអំពាវនាវឱ្យពលរដ្ឋអាមេរិកទាំងអស់ចាកចេញពីអាហ្វហ្គានីស្ថានជាបន្ទាន់ បន្ទាប់ពីក្រុមតាលីបង់អះអាងថា ពួកគេបានដណ្តើមកាន់កាប់យកទីក្រុងធំទី២ នៃប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅយប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១។
ស្ថានទូតអាមេរិកនៅទីក្រុងកាប៊ុល បានទទូចឱ្យពលរដ្ឋអាមេរិកទាំងអស់ចាកចេញពីអាហ្វហ្គានីស្ថានភ្លាមៗ ដោយផ្តល់ប្រាក់កម្ចីដល់ពួកគេសម្រាប់ទិញសំបុត្រយន្តហោះ បើចាំបាច់៕