ប្រព័ន្ធសារព័ត៌មានឯកទេសវេជ្ជសាស្ត្រអាល្លឺម៉ង់៖ សត្វក្តាន់កន្ទុយស មានលក្ខខណ្ឌគ្រប់គ្រាន់ក្លាយជា ភ្នាក់ងារផ្ទុករវីរុសកូវីដ១៩ រយៈពេលយូរ ដែលស្ថិតនៅក្នុងធម្មជាតិ
12-08-2021 16:20
(ប៉េកាំង)៖ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអាល្លឺម៉ង់ឱ្យដឹងថា តាមការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកបានរកឃើញថា សត្វក្តាន់កន្ទុយស (Odocoileus virginianus) បានឆ្លងវីរុសកូវីដ១៩ ជាលើកដំបូង ត្រូវបានរកឃើញវីរុសកូវីដ១៩ នៅក្នុងខ្លួនសត្វព្រៃ។
លទ្ធផលនេះបញ្ជាក់ថា សត្វក្តាន់កន្ទុយស (Odocoileus virginianus) លក្ខខណ្ឌគ្រប់គ្រាន់ដែលក្លាយជា Host (ភ្នាក់ងារផ្ទុក) រយៈពេលយូរ នៃវីរុសកូវីដ១៩ ដែលស្ថិតនៅក្នុងធម្មជាតិ។ វីរុសកូវីដ១៩ អាចចម្លងចេញពីសត្វប្រភេទនេះ ហើយបម្លែងខ្លួននិងឆ្លងទៅមនុស្ស៕