(ប៉េកាំង)៖ ថ្ងៃទី១២ ខែសីហា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយសៀវភៅសស្តីពី «ការសម្រេចនូវកសាងសង្គមដែលប្រជាជនមានជីវភាព ធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ៖ ភាពត្រចត្រចងអស្ចារ្យនៃការអភិវឌ្ឍវិស័យសិទ្ធិមនុស្សរបស់ប្រទេសចិន»។
សៀវភៅសបានបង្ហាញថាតាមស្តង់ដារក្រីក្រ បច្ចុប្បន្នដែលប្រាក់ចំណូលប្រចាំឆ្នាំគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ របស់ប្រជាពលរដ្ឋនៅជនបទចិនស្ថិតក្រោម២,៣០០យ័នប្រាក់ចិន នៅចុងឆ្នាំ២០២០ ជនក្រីក្រចំនួន ៩៨.៩៩លាននាក់ នៅជនបទចិនបានចេញផុតពីភាពក្រីក្រទាំងអស់ ស្រុកក្រីក្រចំនួន៨៣២និងភូមិក្រីក្រចំនួន ១២.៨ ម៉ឺនក៏បានចេញផុតពីភាពក្រីក្រទាំងអស់ផងដែរ។
សៀវភៅសបានចង្អុលបង្ហាញថាចាប់ពីការធ្វើកំណែទម្រង់មក គណនាតាមស្តង់ដារភាពក្រីក្រដែលអនុវត្តនាពេលបច្ចុប្បន្ន ជនក្រីក្រចំនួន៧៧០លាននាក់ នៅជនបទចិន បានចេញផុតពីភាពក្រីក្រទាំងអស់។ តាមស្តង់ដារភាពក្រីក្រអន្តរជាតិនៃធនាគារពិភពលោក ចំនួនប្រជាជនដែលបានកាត់បន្ថយភាពក្រីក្រត្រូវជាជាង៧០% នៃចំនួនប្រជាជនដែលបានកាត់បន្ថយភាពក្រីក្រ នៅទូទាំងពិភពលោកក្នុងរយៈពេលដូចគ្នា។
ប្រទេសចិនបានសម្រេចគោលដៅកាត់បន្ថយភាពក្រីក្រនៃ «របៀវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០ នៃអង្គការសហប្រជាជាតិ» មុនពេលកំណត់១០ឆ្នាំ ដែលបាន រួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍកិច្ចការកាត់បន្ថយភាពក្រីក្រទូទាំងពិភពលោក និងការវិវឌ្ឍរីកចម្រើនរបស់មនុស្សជាតិ៕