(ប៉េកាំង)៖ សិទ្ធិមនុស្ស គឺជាសិទ្ធិមូលដ្ឋានដែលមនុស្សជាតិ គួរទទួលបាននៅលើពិភពលោក ដែលស្របពេលនឹងរបៀបរបបរស់នៅ របស់សង្គមមនុស្សជាតិ។ សិទ្ធិមនុស្សគឺជាផ្លែផ្កានិងសញ្ញានៃការរីកចម្រើន នៃអរិយធម៌មនុស្សជាតិ។ គំនិតផ្តួចផ្តើមរបស់ចិន គឺមនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នា មនុស្សគ្រប់ររូបអាចចែករំលែកជាមួយគ្នា នូវសមិទ្ធផលនិងផលប្រយោជន៍ពីអភិបាលកិច្ចសកល ដោយយុត្តិធម៌ ធ្វើឱ្យប្រជាជននៃប្រទេសទាំងអស់ មានកាលានុវត្តភាពអភិវឌ្ឍន៍ស្មើគ្នា ធ្វើឱ្យមនុស្សគ្រប់រូបដែលរស់នៅលើផែនដី មានសេចក្តីថ្លៃថ្នូរនៅក្នុងជីវិតរបស់ខ្លូន។
ខាងក្រោមនេះ គឺប្រសាសន៍របស់លោកស៊ី ជីនភីង មេដឹកនាំកំពូលរបស់ប្រទេសចិន ស្តីអំពីសិទ្ធិមនុស្ស៖
នៅលើពិភពលោក គ្មានមាគ៌ាអភិវឌ្ឍន៍សិទ្ធិមនុស្ស ដែលសមស្របនឹងប្រទេសទាំងអស់នោះទេ។ ការការពារសិទ្ធិមនុស្សគ្មានល្អបំផុតទេ មានតែការធ្វើឱ្យកាន់តែល្អ។ ប្រទេសនានាគួរតែធ្វើរឿងផ្ទាល់ខ្លួនឱ្យបានល្អជាមុនសិន។ ប្រទេសចិនមិនទទួលយក «ការប្រដៅ» សិទ្ធិមនុស្ស ហើយប្រឆាំងនឹង «ស្តង់ដាពីរ»។ —— លោកស៊ី ជីនភីង បានថ្លែងនៅពេលជួបជាមួយមេដឹកនាំសហភាពអឺរ៉ុប និងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២០។
ជីវភាពប្រកបដោយសុភមង្គលរបស់ប្រជាជន គឺជាសិទ្ធិមនុស្សដ៏ធំបំផុត។ ចាប់ពីថ្ងៃដែល គណបក្សកុម្មុយនីស្តចិនចាប់កំណើត គោលដៅនៃការតស៊ូ គឺដើម្បីស្វែងរកសុភមង្គលសម្រាប់ប្រជាជន ងការអភិវឌ្ឍសម្រាប់មនុស្សជាតិ។ សមិទ្ធផលអភិវឌ្ឍន៍របស់ប្រទេសចិន គឺជីវភាពរស់នៅរបស់ប្រជាជនចិនរាប់រយលាននាក់ កំពុងទទួលបានការកែលម្អពីមួយថ្ងៃទៅមួយថ្ងៃ។ —— លោកស៊ី ជីនភីង លើកឡើងក្នុងសារលិខិតផ្ញើជូនសន្និសីទរំលឹកខួប៧០ឆ្នាំ នៃការបោះពុម្ពផ្សាយ «សេចក្តីប្រកាសសិទ្ធិមនុស្សពិភពលោក» កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។
ប្រទេសចិនបានដោះស្រាយបញ្ហាស្លៀកពាក់ និងហូបចុករបស់ប្រជាជនជាង ១,៣០០លាននាក់ និងបានធ្វើឱ្យប្រជាជនជាង ៧០០លាននាក់ ចេញផុតពីភាពក្រីក្រ នេះជាការរួមចំណែកដ៏ធំធេងរបស់ប្រទេសចិន ចំពោះបុព្វហេតុសិទ្ធិមនុស្សនៅលើពិភពលោក។ —— សុន្ទរកថារបស់លោក ស៊ី ជីនភីង ថ្លែងនៅទីចាត់ការទូទៅ នៃអង្គការសហប្រជាជាតិក្រុងហ្សឺណែវ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧។
នៅលើពិភពលោកសព្វថ្ងៃនេះ ប្រជាជនរបស់ប្រទេសកំពុងអភិវឌ្ឍន៍មានចំនួនជាង៨០% ហើយការអភិវឌ្ឍបុព្វហេតុសិទ្ធិមនុស្ស នៅលើពិភពលោក គឺមិនអាចចែកដាច់និងបំបែកបានពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ប្រទេសកំពុងអភិវឌ្ឍន៍នោះទេ។ ការអភិវឌ្ឍបុព្វហេតុសិទ្ធិមនុស្ស ត្រូវតែជំរុញតាមស្ថានភាពជាក់ស្តែង និងតម្រូវការរបស់ប្រជាជននៃប្រទេសនីមួយៗ។
—— លោក ស៊ី ជីនភីង ថ្លែងក្នុងលិខិតអបអរសាទរ «វេទិកាសិទ្ធិមនុស្សខាងត្បូងរវាងប្រទេសកំពុងអភិវឌ្ឍន៍» លើកដំបូង កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧។
ត្រូវធ្វើកំណែទម្រង់ឱ្យបានស៊ីជម្រៅនូវប្រព័ន្ធយុត្តិធម៌ ពន្លឿនការកសាងប្រព័ន្ធយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព និងមានកិត្យានុភាព ធ្វើឱ្យមានក្រឹតភាពនូវប្រព័ន្ធយុត្តិធម៌ផ្អែកសិទ្ធិមនុស្ស និងដាក់ទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់ចំពោះអំពើពុករលួយ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋទទួលបាន យុតិ្តធមនិងសមធម៌នៅក្នុងតុលាការ។ —— សុន្ទរកថារបស់លោក ស៊ី ជីនភីង ថ្លែងក្នុងពិធីអបអរសាទរខួប៦០ឆ្នាំ នៃការបង្កើតសមាជប្រជាជនទូទាំងប្រទេសចិន កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤៕