(បរទេស)៖ តាមការសិក្សារបស់អ្នកសារព័ត៌មាននាពេលថ្មីៗនេះបានរកឃើញថា លើបណ្តាញទំនាក់ទំនងសង្គម twitter មានអ្នកប្រើប្រាស់ចំនួនជាង ១,០០០នាក់បាននិយាយថា ខ្លួនឯងក្រុមគ្រួសារ ឬមិត្តភក្តិបានឆ្លងវីរុសកូវីដ១៩ កាលពីខែធ្នូ ឆ្នាំ២០១៩ ឬអាចនឹងមុនជាងនេះទៅទៀត។ ក្នុងនោះ មានអ្នកប្រើអ៊ីនធើណេតដែលចុះឈ្មោះពិតយ៉ាងហោចណាស់ចំនួន ១០០នាក់បាននិយាយអំពីដំណើរឆ្លងវីរុសកូវីដ១៩ យ៉ាងលម្អិត ដែលមានរោគសញ្ញាស្រដៀងគ្នាខ្លាំង ជាមួយនឹងជំងឺកូវីដ១៩។
តាមស្ថិតិបានឱ្យដឹងថា អ្នកប្រើប្រាស់ twitter ទាំងនេះនៅពាសពេញគ្រប់ទីកន្លែងលើពិភពលោក ក្នុងនោះអ្នកមកពីអាមេរិកមានអនុបាតជាង ៧៥ភាគរយ ហើយក៏មានអ្នកមកពីតំបន់ទ្វីបអឺរ៉ុប និងទ្វីបអាមេរិកខាងត្បូងផងដែរ៕