(ហ្សាកាតា)៖ ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ៣២,០៨១ករណី និងស្លាប់ ២,០៤៨នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១។
ក្នុងថ្ងៃជាមួយគ្នានេះ អ្នកជំងឺចំនួន ៤១,៤៨៦នាក់ ក៏ត្រូវបានប្រកាសឲ្យដឹងថា បានជាសះស្បើយឡើងវិញផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃអង្គារនេះឥណ្ឌូនេស៊ីមានករណីឆ្លងកូវីដ១៩ សរុបកើនដល់ ៣,៧១៨,៨២១ករណី ក្នុងនោះស្លាប់ ១១០,៦១៩នាក់ និងជាសះស្បើយឡើងវិញមានចំនួន ៣,១៧១,១៤៧នាក់។
គួរបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងអនុវត្តវិធានការរឹតត្បិតយ៉ាងតឹងរ៊ឹង ដើម្បីទប់ស្កាត់កូវីដ១៩បំប្លែងខ្លួនថ្មី Delta ដែលកំពុងឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស នៅតាមតំបន់មួយចំនួន នៃប្រទេសអាស៊ានមួយនេះ៕