(ប៉េកាំង)៖ ទាក់ទងនឹងបញ្ហាដែលពាក់ព័ន្ធនឹង “ការស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩” ធនាគារខួរក្បាល CGTN បានធ្វើការស្ទង់ប្រជាមតិនៅលើបណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook និង Wechat តាមរយៈភាសាផ្លូវការទាំង ៦ របស់អង្គការសហប្រជាជាតិ គឺជាភាសាចិន អង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្សី ហើយបានចេញផ្សាយរបាយការណ៍ស្តីពីរឿងនេះ ដែលនាំឱ្យមានការពិភាក្សាពីសំណាក់អ្នកប្រើអ៊ីនធឺណេត នៅទូទាំងពិភពលោក។

ការស្ទង់ប្រជាមតិដែលចេញផ្សាយកាលពីថ្ងៃទី ២៦ ខែកក្កដាបានបង្ហាញថា មានអ្នកប្រើអ៊ីនធឺណេតចំនួន ៨០ភាគរយនៅទូទាំងពិភពលោក ដែលបានចូលរួមក្នុងការស្ទង់ប្រជាមតិបានយល់ឃើញថា បញ្ហាស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩ ត្រូវបានធ្វើនយោបាយធូបនីយកម្ម ការស្ទង់ប្រជាមតិដែលចេញផ្សាយ កាលពីថ្ងៃទី៣០ខែកក្កដាបានបង្ហាញថា មានអ្នកប្រើអ៊ីនធឺណេតចំនួន ៨៣.១ភាគរយ គាំទ្រធ្វើការស៊ើបអង្កេតខាងការស្វែងរក ប្រភពដើមនៃវីរុសកូវីដ១៩ នៅសហរដ្ឋអាមេរិក។

គិតរហូតមកដល់ពេលនេះ របាយការណ៍ដែលពាក់ព័ន្ធនឹងការស្ទង់ប្រជាមតិ នៃធនាគារខួរក្បាល CGTN ទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើអ៊ីនធឺណេតជាង ២៦ លាននាក់នៅទូទាំងពិភពលោក ហើយមានអ្នកប្រើអ៊ីនធឺណេតជាង ២៨០.០០០ នាក់បាននាំគ្នា Comment ដោយប្រើភាសាផ្សេងៗគ្នា អ្នកប្រើអ៊ីនធឺណេតមកពីប្រទេសផ្សេងៗបានយល់ឃើញជាទូទៅថា ការស្វែងរកប្រភពដើមនៃវីរុស គួរតែធ្វើឡើងនៅក្នុងប្រទេស និងតំបន់កាន់តែច្រើន៕