(ប្រុ៊យណេ)៖ នៅថ្ងៃចន្ទនេះ ប្រទេសប្រ៊ុយណេបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីរហូតដល់ ៤២ករណី ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ប្រទេសអាស៊ានមួយនេះ បន្ទាប់ពីបានរកឃើញករណីឆ្លងក្នុងសហគមន៍មួយករណី ដំបូងកាលពីចុងសប្តាហ៍កន្លងទៅនេះ ក្នុងរយៈពេល១៥ ខែ។ នេះបើយោងតាមការចេញផ្សាដោយ សារព័ត៌មាន AFP នៅយប់ថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១។
ប្រ៊ុយណេបានដាក់ចេញនូវវិធានការចត្តាឡីស័កយ៉ាងតឹងរ៊ឹងចំពោះអ្នកដំណើរដែលចូលមកក្នុងប្រទេស និងបានរាយការណ៍ថា មានករណីឆ្លងសរុបចំនួន ៤០៦ករណី ចាប់តាំងពីមានការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នេះមក ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Mohd Isham Jaafar បាននិយាយថា ខ្សែរចម្លងមួយក្នុងចំណោមការផ្ទុះឡើង នៃជំងឺនេះគឺជាប់ទាក់ទងទៅនឹងមជ្ឈមណ្ឌលធ្វើចត្តាឡីស័កមួយកន្លែង។
រដ្ឋមន្ត្រីរូបនេះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅពីថ្ងៃចន្ទនេះថា «បើប្រៀបធៀបទៅនឹងការផ្ទុះឡើងកាលពីឆ្នាំមុន ករណីជាច្រើននៅពេលនេះយើងមិនដឹងពីប្រភពរបស់វាទេ»។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅនេះប្រ៊ុយណេបានរកឃើញករណីឆ្លងក្នុងសហគមន៍ចំនួន០៧ករណីជាលើកដំបូង ចាប់តាំងពីខែឧសភា ឆ្នាំ២០២០មក៕