(គូឡាឡាំពួរ)៖ នៅថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១នេះ អាជ្ញាធរសុខាភិបាល នៃប្រទេសម៉ាឡេស៊ីបានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺ COVID-19 ថ្មីៗសរុបរហូតដល់ ២០,៨៨៩នាក់ ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមការដកស្រង់ ចេញពីសារព័ត៌មាន AFP។
នៅថ្ងៃជាមួយគ្នានេះ ម៉ាឡេស៊ីក៏រកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះ ចំនួន១៦០នាក់ទៀតផងដែរ។
ករណីឆ្លងកូវីដ១៩ នៅក្នុងប្រទេសម៉ាឡេស៊ី កើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយករណីឆ្លងប្រចាំថ្ងៃកើនលើស ២០,០០០ករណីជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕
សរុបមកវិញ គិតត្រឹមពេលនេះម៉ាឡេស៊ីមានអ្នកឆ្លង COVID-19 សរុបជាង ១,២២៤,៥៩៥ករណី ក្នុងនោះស្លាប់ជាង ១០,១៧៩នាក់ និងជាសះស្បើយវិញជាង ៩៩៣,០២០នាក់។