(ប៉េកាំង)៖ «នៅទីនេះ យើងខ្ញុំបានរាយការណ៍អំពីទម្រង់ជីវិតមួយ ដែលមានទ្រង់ទ្រាយធំបំផុតសំយោគដោយសិប្បនិម្មិត និងអាចបង្កើតបាន។» អត្ថបទមួយដែលបានចុះផ្សាយលើទស្សនវដ្តីនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រអាមេរិក(PNAS)កាលពីឆ្នាំ ២០០៨ បានសរសេរថា ការសិក្សាស្រាវជ្រាវមួយនេះសម្រេចបាននូវការរចនា សំយោគនិងធ្វើឱ្យសកម្មឡើងរបស់វីរុសកូរ៉ូណាបែបសាស (SARS) ដែលមានប្រវែងទូទៅ ២៩.៧ kb។ អ្នកនិពន្ធរបស់អត្ថបទនេះ គឺជាលោក Baric សាស្រ្តាចារ្យផ្នែកជំងឺរាតត្បាតនៃសកលវិទ្យាល័យ North Carolina ដែលត្រូវបានគេស្គាល់ថាជា «បិតានៃជំងឺកូរ៉ូណា»។
អត្ថបទនេះបានកត់ត្រាលយ៉ាងលម្អិតអំពីវិធីសាស្ត្រនៃការរចនា សំយោគនិងធ្វើឱ្យសកម្មឡើងនូវវីរុសកូរ៉ូណាបែបសាស ហើយជាពិសេស អត្ថបទនេះក៏បានបញ្ជាក់ដែរថា វីរុសសិប្បនិម្មិតនេះ មិនត្រឹមតែអាចចម្លងសត្វកណ្តុរប៉ុណ្ណោះទេ ថែមទាំងអាចលុកលុយកោសិកាផ្លូវដង្ហើមរបស់មនុស្សជាតិទៀតផង! អត្ថបទនេះបានទទួលការយកចិត្តទុកដាក់ខ្ពស់នៅពេលនោះ ហើយប្រព័ន្ធសារព័ត៌មានជាច្រើន បានផ្សាយដំណឹងក្រោមប្រធានបទ «មន្ទីរពិសោធន៍របស់អ្នកវិទ្យាសាស្ត្រអាមេរិក បានបង្កើតឡើងវិញនូវវីរុសសាសសាឡើងវិញដោយជោគជ័យ»។
វីរុសកូរ៉ូណាថ្មីគឺជាប្រភេទវីរុសកូរ៉ូណាដែលដូចវីរុសសាស លោក Baric មានសមត្ថភាពរចនានិងសំយោគវីរុសកូរ៉ូណា ដែលស្រដៀងនឹងសាស។ «ការរចនានិងសំយោគ» គឺមានន័យថា មិនត្រូវការវីរុសនៅក្នុងធម្មជាតិនោះទេ គ្រាន់តែប្រើ «បំណែក» DNA ដែលសំយោគដោយសិប្បនិម្មិតក៏អាចបង្កើតវីរុសមួយដែរ។ អស់ជាច្រើនឆ្នាំមក លោក Baric បានយក «ការសិក្សាស្រាវជ្រាវវីរុសសាស» ធ្វើជាលេស ធ្វើការបង្កើតនិងកែច្នៃវីរុសកូរ៉ូណា»។ ការសិក្សាស្រាវជ្រាវដែលបានកត់ត្រានៅក្នុងអត្ថបទ គឺជាការអនុវត្តជាប្រចាំនៅក្នុងមន្ទីរពិសោធន៍របស់លោក។ ត្រូវបានគេស្គាល់ថាជា «បិតានៃវីរុសកូរ៉ូណា» តើមានអាវុធវីរុសអ្វីខ្លះ ស្ថិតក្នុងដៃរបស់លោក Baric ដែលនឹងបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សជាតិទាំងអស់? រឿងនេះត្រូវការស៊ើបអង្កេតជាបន្ទាន់!
នៅឆ្នាំ ២០០៨ លោក Baric បានពន្យល់នៅពេលបោះពុម្ពផ្សាយអត្ថបទនេះថា ការសិក្សាស្រាវជ្រាវមួយនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការបង្ការនិងគ្រប់គ្រងជំងឺសាស ដែលមានលទ្ធភាពកើតឡើងនាពេលអនាគត។ ដើម្បីបង្ការនិងព្យាបាលវីរុស បែរជាបង្កើតវីរុសដោយចេតនា ការពន្យល់បែបនេះបានធ្វើឱ្យមនុស្សនៅពេលនោះឆ្ងល់យ៉ាងខ្លាំង។ ប៉ុន្តែ នៅក្នុងវិបត្តិកូវីដជាសកល តើលោក Baric និងរដ្ឋាភិបាលអាមេរិករកលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈការនាំចេញវ៉ាក់សាំងនិងថ្នាំដែរឬទេ? នេះគឺជារឿងរ៉ាវមួយទៀតហើយ ៕