(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាននិយាយថា ចិននឹងផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន០២ពាន់លានដូសដល់ពិភពលោក និងផ្តល់ថវិការចំនួន ១០០លានដុល្លារអាមេរិកជូនដល់កម្មវិធី COVAX នៅឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១។
ការលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងសារអបអរសាទរមួយចំពោះកិច្ចប្រជុំលើកដំបូង នៃវេទិកាសហប្រតិបត្តិការអន្តរជាតិស្តីពីវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅថ្ងៃព្រហស្បតិ៍នេះ។
គួរបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយកាលពីចុងខែកក្កដាកន្លងទៅថា ប្រទេសចិនបានផ្តល់វ៉ាក់សាំងចំនួនជាង ៧០០លានដូសហើយ ជូនដល់ប្រទេសដទៃទៀតនៅជុំវិញពិភពលោក៕