(គូឡាឡាំពួរ)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១នេះ អាជ្ញាធរសុខាភិបាល នៃប្រទេសម៉ាឡេស៊ីបានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺ COVID-19 ថ្មីៗសរុបរហូតដល់ ២០,៥៩៦នាក់ ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមការដកស្រង់ ចេញពីសារព័ត៌មានស៊ីនហួរ។
នៅថ្ងៃជាមួយគ្នានេះ ម៉ាឡេស៊ីក៏រកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះ ចំនួន១៦៤នាក់ទៀតផងដែរ។
សរុបមកវិញ គិតត្រឹមពេលនេះម៉ាឡេស៊ីមានអ្នកឆ្លង COVID-19 សរុបជាង ១,២០៣,៧០៦ករណី ក្នុងនោះស្លាប់ជាង ១០,០១៩នាក់ និងជាសះស្បើយវិញជាង ៩៧៦,៦២៦នាក់ ឬស្មើនឹង ៨១.១ភាគរយ នៃករណីសរុបទាំងអស់៕