(គូឡាឡាំពួរ)៖ នៅថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១នេះ អាជ្ញាធរសុខាភិបាល នៃប្រទេសម៉ាឡេស៊ីបានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺ COVID-19 ថ្មីៗសរុបរហូតដល់ ១៩,៨១៩នាក់ ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមួយ សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមការដកស្រង់ ចេញពីសារព័ត៌មានស៊ីនហួរ។
នៅថ្ងៃជាមួយគ្នានេះ ម៉ាឡេស៊ីក៏រកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះ ចំនួន២៥៧នាក់ទៀតផងដែរ។
សរុបមកវិញ គិតត្រឹមពេលនេះម៉ាឡេស៊ីមានអ្នកឆ្លង COVID-19 សរុបជាង ១,១៨៣,១១០ករណី ក្នុងនោះស្លាប់ជាង ៩,៨៥៥នាក់ និងជាសះស្បើយវិញជាង ៩៦២,៧៣៣នាក់៕