(ហ្សាកាតា)៖ អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ី នៅថ្ងៃអង្គារនេះបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៣៣,៩០០ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១។
នៅថ្ងៃជាមួយគ្នានេះឥណ្ឌូនេស៊ីក៏បានរកឃើញស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ១,៥៩៨នាក់ និងចំនួនអ្នកជាសះស្បើយចំនួន ៣១,៣២៤នាក់ផងដែរ។
គួរបញ្ជាក់ថា ឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានចំនួនអ្នកឆ្លង និងស្លាប់ច្រើនជាងគេបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ ជាមួយករណីឆ្លងសរុប ៣,៤៩៦,៧០០ករណី ក្នុងនោះស្លាប់ ៩៨,៨៨៩នាក់ និងជាសះស្បើយ ២,៨៧,៦៦៩នាក់៕