(ប៉េកាំង)៖ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ធនាគារខួរក្បាល CGTN បានចេញផ្សាយកម្រងសំណួរស្ទង់ប្រជាមតិ នៅលើបណ្តាញទំនាក់ទំនងសង្គម ដូចជា Youtube Twitter Facebook Weibo និង Wechat។ នៅពេលឆ្លើយសំណួរ អ្នកប្រើអ៊ីនធឺណេតរបស់បណ្តាប្រទេសនានា បានកត់សម្គាល់នូវការពិតដែលថា ចាប់ពីខែកក្កដា ឆ្នាំ២០១៩ ជំងឺផ្លូវដង្ហើមដែលមិនច្បាស់ពីមូលហេតុ បានបានកើតឡើងនៅរដ្ឋ Virginia សហរដ្ឋអាមេរិក និង «ជំងឺរលោកសួតបារីអេឡិចត្រូនិច» ទ្រង់ទ្រាយធំ បានផ្ទុះឡើងនៅរដ្ឋ Wisconsin។
នៅខែកក្កដា ដូចគ្នានេះ មន្ទីរពិសោធន៍ជីវសាស្រ្ត Fort Detrick ស្រាប់តែត្រូវបានបិទ ដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក។ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែមករា ឆ្នាំ២០២០ ក្នុងចំណោមសំណាកស្តុកទុក ដែលទទួលបានការបរិច្ចាគនៅក្នុងរដ្ឋចំនួន៩ នៃសហរដ្ឋអាមេរិក សំណាកចំនួន១០៦ ត្រូវបានធ្វើតេស្តរកវីរុសកូរ៉ូណាថ្មី មានលទ្ធផលវិជ្ជមាន។ មានអ្នកប្រើអ៊ីនធឺណេតចំនួន៨៣.១% ដែលបានចូលរួមក្នុងការស្ទង់ប្រជាមតិ បានគាំទ្រយ៉ាងមុតមាំថា អង្គការសុខភាពពិភពលោក គួរតែធ្វើការស៊ើបអង្កេតចំពោះសហរដ្ឋអាមេរិក។
នៅលើវេទិកា Twitter មានអ្នកប្រើអ៊ីនធឺណេត ដែលនិយាយភាសារុស្ស៊ីចំនួន ៨៦.៤% បានស្នើសុំឱ្យធ្វើការស៊ើបអង្កេត ចំពោះសហរដ្ឋអាមេរិក។ នៅលើវេទិកា Youtube មានអ្នកប្រើអ៊ីនធឺណេតដែលនិយាយភាសាបារាំងចំនួន៨៨% គាំទ្រធ្វើការស៊ើបអង្កេតស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩ នៅសហរដ្ឋអាមេរិក។ នៅលើវេទិកា Weibo មានអ្នកប្រើអ៊ីនធឺណេតជនជាតិចិនចំនួន៩៦.៥% បានស្នើសុំឱ្យធ្វើការស៊ើបអង្កេតស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩ នៅសហរដ្ឋអាមេរិក។
មានអ្នកប្រើអ៊ីនធឺណេតនិយាយថា ពួកគេគាំទ្រអង្គការសុខភាពពិភពលោកធ្វើការស៊ើបស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩ នៅសហរដ្ឋអាមេរិក ហើយអង្គការសុខភាពពិភពលោក មិនគួរប្រើយកស្តង់ដារពីរនោះទេ ដោយសារតែអង្គការសុខភាពពិភពលោក តំណាងឱ្យពិភពលោកមិនត្រឹមតែតំណាងឱ្យសហរដ្ឋអាមេរិកប៉ុណ្ណោះទេ។ មានអ្នកប្រើអ៊ីនធឺណេតលើកឡើងថា ការស៊ើបអង្កេតស្វែងរកប្រភពដើមនៃវីរុស មិនមែនជាការស៊ើបអង្កេតការណ៍សម្ងាត់នោះទេ ដែលជាវិធីសាស្រ្តនយោបាយ ដែលអាមេរិកទម្លាក់កំហុស។
ធនាគារខូរក្បាលCGTN បានរកឃើញនៅក្នុងការវិភាគថា មានអ្នកប្រើអ៊ីនធឺណេតចំនួនជាង៨១,៦០០នាក់ ដែលចូលរួមក្នុងការស្ទង់ប្រជាមតិ បានសម្តែងការមិនទុកចិត្ត និងមិនពេញចិត្តចំពោះសហរដ្ឋអាមេរិក។ អ្នកប្រើអ៊ីនធឺណេតមកពីប្រទេសផ្សេងៗ ដែលចូលរួមក្នុងការស្ទង់មតិ បានយល់ឃើញជាទូទៅថា ការស្វែងរកប្រភពដើមនៃវីរុស គួរតែអនុវត្តនៅក្នុងប្រទេសនិងតំបន់ជាច្រើន។ អ្នកប្រើអ៊ីនធឺណេត បានអំពាវនាវថា ការរើសអើងក្រុមជាតិសាសន៍ពិសេស ដោយសារទាក់ទិននឹងការស្វែងរកប្រភពដើមនៃវីរុស មិនអំណោយផលអ្វីសោះ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នោះទេ អ្វីដែលយើងត្រូវគិតគួរនោះ គឺយើងគួរតែចាប់ដៃគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹង សត្រូវរួមរបស់មនុស្សជាតិគឺ ការរីករាលដាលនៃជំងឺកូវីដ១៩៕