(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៥ម៉ោងចុងក្រោយនេះ ដែលភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានតែ ២៩ករណីប៉ុណ្ណោះជាករណីនាំចូល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ។
បើតាមគណៈកម្មការសុខភាពជាតិចិន (NHC) ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ៦១ករណី ជាករណីឆ្លងក្នុងសហគមន៍ក្នុងនោះរួមមាន៖ ៤៥ករណីត្រូវបានរកឃើញនៅក្នុងខេត្តជាំងស៊ូ (Jiangsu), ០៦ករណីនៅក្នុងខេត្តហ៊ូណាន (Hunan), ០៣ករណីនៅក្នុងខេត្តហ៊ូប៉ី (Hubei), ០២ករណីនៅក្នុងខេត្តហឺណាន (Henan), ០២ករណីនៅក្នុងខេត្តយូណាន (Yunnan), ០១ករណីនៅក្នុងខេត្តហ្វូចៀន (Fujian), ០១ករណីនៅក្នុងទីក្រុងប៉េកាំង (Beijing), និង ០១ករណីទៀតនៅក្នុងទីក្រុងសៀងហៃ (Shanghai)។
ដោយឡែក ២៩ករណីផ្សេងទៀតជាករណីនាំចូល ក្នុងនោះរួមមាន ០៨ករណីត្រូវរកឃើញនៅក្នុងខេត្ត Yunnan, ០៦ករណីនៅក្នុងខេត្តក្វាងទុង (Guangdong), ០៣ករណីនៅក្នុងខេត្តធានជីន (Tianjing), ០៣ករណីក្នុងទីក្រុង Shanghai, ០៣ករណីនៅក្នុងខេត្តស៊ីឈាន់ (Sichuan), ០២ករណីនៅក្នុងខេត្ត Jiangsu, ០២ករណីនៅក្នុងខេត្តសានស៊ី (Shaanxi), ០១ករណីនៅក្នុងខេត្ត Fujian និង ០១ករណីទៀតនៅក្នុងខេត្តសានទុង (Shandong)។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសចិនបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៩៣,១៩៣ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦ករណី និងអ្នកជាសះស្បើយ ៨៧,៤០០នាក់៕