(ប៉េកាំង)៖ គណៈកម្មាធិការទំនាក់ទំនងការទូតនៃព្រឹទ្ធសភាអាមេរិក បានអនុម័តលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងតៃវ៉ាន់មួយ នាពេលថ្មីៗកន្លងទៅនេះ ដោយតម្រូវឱ្យក្រសួងការបរទេសអាមេរិក គ្រោងយុទ្ធសាស្ត្រដើម្បីជួយតៃវ៉ាន់ឱ្យ "ទទួលបាននូវឋានៈជាអ្នកសង្កេតការណ៍របស់ មហាសន្និបាតសុខភាពពិភពលោកជាថ្មីឡើងវិញ"។ នេះគឺជាសកម្មភាពថ្មីបំផុតរបស់អ្នកនយោបាយមួយចំនួនរបស់អាមេរិក ដែលប៉ុនប៉ងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ដោយយកការរីករាលដាលនៃជំងឺឆ្លងធ្វើជាលេស ហើយក៏ជាទង្វើឃុបឃិតគ្នាជាមួយអាជ្ញាធរតៃវ៉ាន់ ដើម្បីធ្វើឱ្យតៃវ៉ាន់ឯករាជ្យ ដោយយកការរីករាលដាលនៃជំងឺកូវីដ ១៩ ធ្វើជាលេសផងដែរ។ ប្រការនេះបានបំពានយ៉ាងធ្ងន់ធ្ងរ នូវការកំណត់នៃសេចកី្តប្រកាសរួម ៣ ច្បាប់រវាងចិននិងអាមេរិក ក៏ដូចជាបានល្មើសយ៉ាងធ្ងន់ធ្ងរនូវច្បាប់អន្តរជាតិ និងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិផងដែរ ប្រទេសចិនបានសម្តែងការប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ។
អ្វីដែលហៅថា សេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងតៃវ៉ាន់នេះបានលើកឡើងថា ចាប់តាំងពីឆ្នាំ ២០១៧ មក តៃវ៉ាន់មិនបានទទួលសេចក្តីអញ្ជើញ ក្នុងការចូលរួមមហាសន្និបាតសុខភាពពិភពលោក ក្នុងនាមជាអ្នកសង្កេតការណ៍ក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។ តើសមាជិកសភាអាមេរិកទាំងឡាយមិនដឹងច្បាស់នូវមូលហេតុនេះទេ? តំបន់តៃវ៉ាន់ជាខេត្តមួយរបស់ប្រទេសចិន ប្រសិនបើតៃវ៉ាន់ចង់ចូលរួមសកម្មភាព នៃអង្គការអន្តរជាតិ ដូចជា មហាសន្និបាតសុខភាពពិភពលោកជាដើម នោះ ចាំបាច់ត្រូវប្រព្រឹត្តិទៅតាមគោលការណ៍ចិនតែមួយ។ ក្នុងអំឡុងពេលពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៦ តំបន់តៃវ៉ាន់ធ្លាប់ចូលរួមមហាសន្និបាតសុខភាពពិភពលោកក្នុងនាមជា "ចិនតៃបេ" និងជាអ្នកសង្កេតការណ៍ នេះគឺជាការរៀបចំចាត់ចែងពិសេស តាមរយៈការពិគ្រោះពិភាក្សាដោយឈរលើមូលដ្ឋាន ដែលត្រើយទាំងសងខាងច្រកសមុទ្រសុទ្ធតែប្រកាន់ខ្ជាប់នូវ "មតិឯកភាពគ្នានៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី ២ ខែ កញ្ញា" ដែលបានបង្ហាញឱ្យឃើញនូវគោលការណ៍ចិនតែមួយ។
យ៉ាងណាមិញ ចាប់តាំងពីបានឡើងកាន់អំណាចក្នុងឆ្នាំ ២០១៦ មក បក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់បានបដិសេធមិនទទួលស្គាល់" មតិឯកភាពគ្នានៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី ២ ខែកញ្ញា"នោះទេ ហើយប៉ុនប៉ងចង់ធ្វើឱ្យចិនតៃវ៉ាន់ឯករាជ្យយ៉ាងរឹងរូស។ ដូច្នេះ មូលដ្ឋានខាងនយោបាយនៃការចូលរួមមហាសន្និបាតសុខភាពពិភពលោករបស់តំបន់តៃវ៉ាន់បានរលាយសាបសូន្យទៅហើយ។ ដូច្នេះចាប់តាំងពីឆ្នាំ ២០១៧ មក មហាសន្និបាតសុខភាពពិភពលោកបានបដិសេធជាបន្តបន្ទាប់ ចំពោះការដាក់បញ្ជូលអ្វីដែលហៅថា សេចកី្តស្នើច្បាប់ស្តីពី "ការអញ្ជើញចិនតៃវ៉ាន់ឱ្យចូលរួមមហាសន្និបាតសុខភាពពិភពលោក ក្នុងនាមជាអ្នកសង្កេតការណ៍" ទៅក្នុងរបៀបវារៈនៃមហាសន្និបាតនេះ។ នេះបានបង្ហាញថា គោលការណ៍ចិនតែមួយគឺជាមតិឯកភាពរួមលើផ្ទៃអន្តរជាតិ ដែលមិនអនុញ្ញាតឱ្យបំពានបាននោះឡើយ។
តាមពិតទៅ លោក Menendez ប្រធានគណៈកម្មាធិការទំនាក់ទំនងការទូត នៃព្រឹទ្ធសភាអាមេរិក ដែលបាននាំមុខលើកឡើងនូវសេចកី្តស្នើច្បាប់ ពាក់ព័ន្ធនឹងតៃវ៉ាន់ច្បាប់នេះបានគំរាមកំហែងថា "អាមេរិកចាំបាច់ត្រូវប្រព្រឹត្តិសកម្មភាពកាន់តែច្រើន ដើម្បីគាំទ្រតៃវ៉ាន់ឱ្យចូលរួមកិច្ចការអន្តរជាតិ ជាពិសេសគឺក្នុងអង្គការសុខភាពពិភពលោក"។ នេះបានលាតត្រដាងយ៉ាងច្បាស់ នូវការគោលបំណងរបស់អាមេរិក ដែលបានចាត់ទុកតៃវ៉ាន់ជាឧបករណ៍នយោបាយ។
អ្នកផងទាំងពួងបានចាប់អារម្មណ៍ថា ពីរដ្ឋសភាអាមេរិកជំរុញឱ្យអនុម័តលើសេចក្តីព្រាងច្បាប់ ពាក់ព័ន្ធនឹងតៃវ៉ាន់ដល់មន្រ្តីអាមេរិក ចេញផ្សាយពាក្យសម្តីខុសឆ្គងពាក់ព័ន្ធនឹងតៃវ៉ាន់ជាច្រើនលើក រហូតដល់យន្តហោះយោធាអាមេរិកចុះចតនៅតំបន់តៃវ៉ាន់ ការបង្ករឿងហេតុដ៏គ្រោះថ្នាក់របស់អាមេរិក កំពុងអូសតំបន់តៃវ៉ាន់ឱ្យចូលក្នុងជ្រោះដ៏គ្រោះថ្នាក់ជាបន្តបន្ទាប់។ អ្នកប្រើបណ្តាញអ៊ីនធឺណែតតៃវ៉ាន់មួយចំនួនបាននិយាយត្រង់ៗថា ការធ្វើបែបនេះរបស់អាមេរិក គឺចង់ចាត់ទុកតៃវ៉ាន់ជា "ថ្នូរនយោបាយ"។ រីឯជោគវាសនានៃថ្នូរនយោបាយនេះ ហាក់ដូចជាមិនដែលស្ថិតក្នុងការគិតពិចារណារបស់ "ពូTom" នោះទេ ។
បញ្ហាតៃវ៉ាន់ពាក់ព័ន្ធដល់ផលប្រយោជន៍ស្នូលរបស់ចិន ។ ប្រសិនបើជួបប្រទះការបង្ករឿងហេតុ ប្រទេសចិនមានសិទ្ធិចាត់រាល់វិធានការដ៏ចាំបាច់ ដើម្បីទប់ស្កាត់និងតបតវិញ៕ (#CCFR Comment#)