(គូឡាឡាំពួរ)៖ នៅថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១នេះ អាជ្ញាធរសុខាភិបាល នៃប្រទេសម៉ាឡេស៊ីបានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺ COVID-19 ថ្មីៗសរុបរហូតដល់ ១៧,១៥០នាក់ ដែលជាតួលេខខ្ពស់បំផុតមួយទៀត សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមការដកស្រង់ ចេញពីសារព័ត៌មាន Reuters។
នៅថ្ងៃជាមួយគ្នានេះ ម៉ាឡេស៊ីក៏រកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះ ចំនួន១៦០នាក់ទៀតផងដែរ។
សរុបមកវិញ គិតត្រឹមពេលនេះម៉ាឡេស៊ីមានអ្នកឆ្លង COVID-19 សរុបជាង ១,១៣០,៤២២ករណី ក្នុងនោះស្លាប់ជាង ៩,១៨៤នាក់ និងជាសះស្បើយវិញជាង ៩២៥,៩៦៥នាក់៕